អាសូរល្ខោនខោល…ការសម្ដែងល្ខោនខោលថ្ងៃនេះត្រូវបានលុបចោលព្រោះតែគ្មានអ្នកទៅទស្សនា !

អាសូរល្ខោនខោល...ការសម្ដែងល្ខោនខោលថ្ងៃនេះត្រូវបានលុបចោលព្រោះតែគ្មានអ្នកទៅទស្សនា !

នៅយប់ថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គណនេយ្យហ្វេសប៊ុករបស់លោក ហេង យិន ហៅចំប៉ីខ្មៅ បង្ហោះវីដេអូសម្ដែងការខកចិត្តចំពោះការលុបចោលនូវការសម្ដែងល្ខោនខោល ។

ចំប៉ីខ្មៅរៀបរាប់ថា៖ «ការសម្ដែងល្ខោនខោលថ្ងៃ សុក្រនេះត្រូវបានលុបចោល  ឯណាកូនខ្មែរអ្នកស្នេហាវប្បធម៌ខ្មែរ ម្ដេចមិនឃើញមុខ ឃើញតែមុខអាកូនយួនក្បត់ជាតិម្នាក់នេះ និងកូនខ្មែរមួយចំនួនប្រហែល១០នាក់ជាងដែលមកគាំទ្រ

ចុះលោកអ្នកដែលស្នេហាវប្បធម៌តាមហ្វេសបុក បាត់ទៅណា ម្ដេចមិនមក ឬ មួយជាប់ទៅមើល concert បាត់អស់ហើយសំបុត្រម៉ឺនរៀលសម្រាប់និស្សិត និង ពីរម៉ឺនរៀលសម្រាប់អ្នកទូទៅ 

សរសើថៃមែនតើ ពូកែថែ ពូកែគាំទ្រ ពូកែលើកស្ទួយ និងពូកែផ្សព្វផ្សាយ និង សាបព្រួស មិនមែនចេះ តែ ផុស ចេះ តែ ស៊ែ ចេះតែខំមិន តែមិនស្គាល់ទម្រង់ល្ខោនខោលជាអ្វី លហខោនស្រមោលស្បែកធំជាអ្វី 

ពីអាខ្ទើយកូនយួន

បើពេញចិត្តសម្ដីរបស់ ចំប៉ីខ្មៅ ហើយគិតថា ចំប៉ីខ្មៅ និយាយលើកនេះត្រឹមត្រូវជួយស៊ែរបន្ដផង…

Leave a Reply

Your email address will not be published. Required fields are marked *