ទុក្ខជាន់លើទុក្ខ កំសត់ណាស់តាចេកខណៈជីវភាពកំពុងតែខ្វះខាតផង ត្រូវម្តាយទទួលមរណៈភាពទៀត

ទុក្ខជាន់លើទុក្ខ កំសត់ណាស់តាចេកខណៈជីវភាពកំពុងតែខ្វះខាតផង ត្រូវម្តាយទទួលមរណៈភាពទៀត

នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាកំប្លែងដ៏មានឈ្មោះល្បីល្បាញ នាយចេក បានបង្ហោះរូបភាពជាមួយនឹងសារដ៏ក្តុកក្តួលនៅលើបណ្តាញសង្គមរបស់ខ្លួន ក្រោយលោកត្រូវបានបាត់បង់អ្នកម្តាយជាទីស្រលាញ់។

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញនូវអារម្មណ៍ អាណិតដល់រូបលោកជាខ្លាំង ដែលត្រូវជួបទុក្ខផ្ទួនៗ កំពុងតែពិបាកនៅក្នុងជីវភាពគ្រួសារ ពេលនេះម្តាយក៏ត្រូវលាចាកលោកចោលខ្លួន។

ទុក្ខសោកមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានអារម្មណ៍ក្តុកក្តួល នៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះតែរូបភាពនីមួយៗរបស់លោកជាមួយនឹងគ្រួសារ ពោរពេញដោយទឹកភ្នែក នៅពេលដែលឃើញម្តាយ ក៏ដូចជាគ្រួសារត្រូវបាត់បង់មនុស្សជាទីស្រលាញ់បែបនេះ។

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានបញ្ចេញសារដ៏ខ្លីមួយ តែបានធ្វើឲ្យមហាជនអាណិតដល់កលោកយ៉ាងខ្លាំង៖«តែមួយភ្លែតសោះ ឥឡូវម្ដាយខ្ញុំបានស្លាប់ហើយ ពិតជាលឿនណាស់ រកតែផ្ដាំអីក៏មិនទាន់ដែរ កំពុងតែពិបាកថែមរឿងចឹងទៀត»។បន្ទាប់ពីឃើញបែបនេះ អ្នកគាំទ្រក៏បានចូលរួមសោកស្តាយដល់លោក និងគ្រួសារផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *