ពេជ្រ ម្ចេសខ្មាំង បង្ហោះសារថា "តើមានអ្នកណាអាចជួយខ្ញុំបានខ្ញុំពិតជាពិបាកខ្លាំងមែន"

ពេជ្រ ម្ចេសខ្មាំង បង្ហោះសារថា "តើមានអ្នកណាអាចជួយខ្ញុំបានខ្ញុំពិតជាពិបាកខ្លាំងមែន"

ភ្នំពេញ៖ កីឡាករប្រដា់សកល ជម្រើសជាតិ​ លោក ណាត សៀកនិន ហៅ ពេជ្រ ម្ចេសខ្មាំង បានបង្ហោះសារ សុំទោសទៅកាន់ឪពុកម៉ែ បងប្អូន ដែលបានខកខានមិនបានចេញទៅប្រកួត កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏ព្រោះតែជីតារបស់លោកមានជំងឺជាទម្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

កីឡាករ ពេជ្រ ម្ចេសខ្មាំង បង្ហោះសារ អមជាមួយនឹងទឹកមុខក្រៀមក្រំ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ខណៈពេលដែលលោកតា ហាក់ខ្សោយខ្លាំង មិនទាន់ដឹងខ្លួននៅឡើយទេ។ 

នៅក្នុងហ្វេសប៊ុករបស់លោកក៏បានបង្ហោះសារថា “ឥឡូវនេះលោកតាខ្ញុំគាត់កំពុងតែធ្ងន់ទៀត តើមានអ្នកណាអាចជួយខ្ញុំបានខ្ញុំពិតជាពិបាកខ្លាំងមែន”។

យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើន បានជូនពរលោកតា ឆាប់ជាសះស្បើយវិញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *