តើជំងឺបាក់ទឹកចិត្ត កើតឡើងមកពីអ្វី!!! តារាពូកែខាងលេងទឹកមុខ ទូច ស្រីលក្ខណ៍ កំពុងធ្លាក់​ខ្លួនចូល​ទៅក្នុង​ «ជំងឺបាក់​ទឹកចិត្ត​» យ៉ាងធ្ងន់ធ្ងរ..

តើជំងឺបាក់ទឹកចិត្ត កើតឡើងមកពីអ្វី!!! តារាពូកែខាងលេងទឹកមុខ ទូច ស្រីលក្ខណ៍ កំពុងធ្លាក់​ខ្លួនចូល​ទៅក្នុង​ «ជំងឺបាក់​ទឹកចិត្ត​» យ៉ាងធ្ងន់ធ្ងរ..

ភ្នំពេញៈ យោងតាមគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់អ្នកនាង ទូច ស្រីលក្ខណ៍ ដែលជាតារាចម្រៀង ពូកែខាងលេងទឹកមុខ ក្រម៉ិចក្រម៉ើមនោះ បានសរសេររៀបរាប់ រឿងនៅក្នុងចិត្តថា “ពីរមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់ពិបាក ជំងឺតបាក់ទឹកចិត្តវាកាន់តែធ្វេីអេាយខ្ញុំពិបាកទៅៗ អ្នកគេមេីលមកខ្ញុំថាខ្ញុំសប្បាយតែពេលខ្លះលួចយំក្នុងចិត្ត ស្អែកខ្ញុំត្រូវជួបលេាកពេទ្យខាងផ្លូវចិត្ត សង្ឃឹមថាខ្ញុំនឹងប្រសេីរឡេីងបន្ទាប់ពីជួបគាត់ហេីយ😭😭” ។

តារាចម្រៀង ពូកែខាងលេងទឹកមុខ ក្រម៉ិចក្រម៉ើម អ្នកនាង ទូច ស្រីលក្ខណ៍ ត្រូវបានគេសម្គាល់ថា នាងជា​តារាមួយរូប ​មាន​ជីវិត​រស់នៅ​ពោរពេញ ​ទៅដោយ​សុភមង្គល និង ​កក់ក្តៅ​ នៅក្នុងគ្រួសារ។ មួយវិញទៀត នាង​ត្រូវបាន​គេ​ចាត់ទុក ជា​តារា​ដែល​ចូលចិត្ត​ ការសម្តែង​បែប​សប្បាយៗ ​និង​ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម ទៅកាន់មហាជន​ ឲ្យមានអារម្មណ៍សប្បាយរីករាយ តែមិននឹកស្មានថា ​ធាតុពិត​របស់តារាចម្រៀងស្រីរូបនេះ ​កំពុងតែធ្លាក់ខ្លួនចូល​ទៅក្នុង​ «ជំងឺបាក់ទឹកចិត្ត» ដែលជាជំងឺមួយ ដ៏​កាចសាហាវ និងគួរឲ្យខ្លាច​បំផុត។

តាមរយៈសារ​បង្ហាញពី​ការបាក់ទឹកចិត្ត ពីសំណាក់តារាចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ ​បានធ្វើឲ្យមិត្ត​រួម​អាជីព ​ក៏ដូចជា​អ្នកគាំទ្រ និងទស្សនិកជន​ជាច្រើន ​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ព្រោះ​ស្ទើរមិន​ជឿថា ទូច ស្រី​លក្ខណ៍ កើតមានជំងឺបែបនេះនោះទេ និងបានចូលរួមលើកទឹកចិត្ត ក៏ដូចជាលើកពាក្យសរសើរ និងជូនពរឲ្យ តារាចម្រៀងស្រីរូបនេះ ឆាប់ជាសះស្បើយ ពីជំងឺនេះផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *