ភ្ញាក់ផ្អើល!…មិនដឹងសោះថា អ្នកនាង អម្ពរ ទេវី ច្រៀងពិរោះយ៉ាងនេះ…(មានវិដេអូ)

ភ្ញាក់ផ្អើល!...មិនដឹងសោះថា អ្នកនាង អម្ពរ ទេវី ច្រៀងពិរោះយ៉ាងនេះ...(មានវិដេអូ)

កាលពីថ្ងៃទី៣១ ខែតុលា  តារាចំរៀងលោក សាពូន មីដាដា បានបង្ហោះវិដេអូ គួរឲ្យរំភើប ដោយរូបលោក បានច្រៀងចំរៀងរួមគ្នា ជាមួយនឹងអ្នកនាង អម្ពរ ទេវី ក្នុងបទចំរៀងមួយបទដែលមានចំណងជើងថា “ជិះទូកលេងតាមគង្គា”។ លោកអ្នកពិតជាធ្លាប់ស្តាប់សំនៀងដ៏ក្រអួនក្រអៅរបស់តារាចំរៀងលោក សាពូន មីដាដា រួចមកហើយ នៅឡើយតែសំនៀងរបស់អ្នកនាង អម្ពរ ទេវី ទេដែលលោកអ្នកមិនធ្លាប់បានលឺនោះ។

ដោយឡែកនៅថ្ងៃទី៣១នេះ តារាសម្តែង ដ៏ល្បីឈ្មោះរូបនេះ ក៏បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ មិនចាញ់តារាចំរៀងអាជីពនោះឡើយ។ នៅក្នុងបទ ជិះទូកលេងតាមគង្គា នេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការ សរសើរនៅទឹកដម ដ៏ពិរោះរបស់អ្នកនាង។

យ៉ាងណាមិញ លោកសាពូន មីដាដា ក៏បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា “តើអ្នកណាថាមិនស្គាល់ ថាមិនចាំគាត់ទៅ ? គាត់គឺបង អម្ពរ ទេវី កំពូលតារាឯកស្រីរបស់កម្ពុជា តាំងពីចុង ឆ្នាំ 80 រហូតដល់សម័យតេជោរុងរឿងបច្ចុប្បន្ននេះទៀត❤️🕺🤠😎”

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពរូប៖ Sapoun Mi Dada

Leave a Reply

Your email address will not be published. Required fields are marked *