គួរឲ្យស្រឡាញ់ខ្លាំងណាស់កូនភ្លោះទាំងពីរបស់ នាយក្រឹមនឹងភរិយា ទាំងស្រស់ស្អាតហើយថែមទាំងអាចជួុយ…….!!!

គួរឲ្យស្រឡាញ់ខ្លាំងណាស់កូនភ្លោះទាំងពីរបស់ នាយក្រឹមនឹងភរិយា ទាំងស្រស់ស្អាតហើយថែមទាំងអាចជួុយ.......!!!

ភ្នំពេញ៖ មកទល់នឹងពេលនេះ កូនភ្លោះមួយគូរបស់តារាកំប្លែងស្រីលាភ និងនាយក្រឹម មិនទាន់ធំស្រួលបួលនៅឡើយនោះទេ តែឃើញថាពួកគេទាំងពីរមានមុខមាត់យ៉ាងស្រស់ស្អាតហើយថែមទាំងគួរឲ្យស្រលាញ់គ្រប់គ្នាតែម្តង។

រីឯអ្នកម្តាយរូបស្រស់អ្នកនាងស្រីលាភវិញ ក៏ចាប់ផ្តើមចេញធ្វើការថតសម្តែង និងកាត់សក់តាមរោងការនិងអាចធ្វើការងារជាច្រើនបានដូចដើម។ តែពេលនេះ គឺរឹតតែប្លែកទៅទៀត ដោយតារាស្រីរូបនេះ បានដឹកដៃកូនភ្លោះស្រីដ៏ស្រស់ស្អាតទាំងពីររបស់នាង ចូលសម្តែងជាមួយខ្លួន។

ស្របពេលជាមួយគ្នានេះ នាងក៏បានធ្វើការថតរូបជាមួយនឹងទិដ្ឋភាពនៃការសម្តែង និងបានភ្ជាប់ជាមួយនឹងសារមួយថា៖«ថ្ងៃនេះថតទាំងម៉ែទាំងកូន អាណិតណាស់លោកអើយថតចប់ភ្លាមអស់កំលាំងគេងស្អាត កូនភ្លោះម៉ែ»។

ទន្ទឹមនឹងនេះ ក៏មានអ្នកលេងបណ្តាញសង្គម និងអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ដែលនាងនាំកូនភ្លោះទាំងពីរចូលប្រលូកនៅក្នុងវិស័យសិល្បះហើយថែមទាំង រកប្រាក់បានទាំងវ័យក្មេងបែបនេះ បើធំជាងនេះប្រាកដជាមានហាងឆេងកាន់តែខ្លាំងមិនខាននោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *