Wow…ស្វាយកែវរមៀតខ្មែរខ្ចប់ឡើងយ​ន្ដហោះទៅលក់នៅប្រទេសបារាំង និងបន្ដចែកចាយទៅសហគម​អ៊ឺរ៉ុប

Wow...ស្វាយកែវរមៀតខ្មែរខ្ចប់ឡើងយ​ន្ដហោះទៅលក់នៅប្រទេសបារាំង និងបន្ដចែកចាយទៅសហគម​អ៊ឺរ៉ុប

បើយោងតាមហ្វេសប៊ុកលរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី កាលពីថ្ងៃសុក្រទី០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានមានប្រសាសន៍អោយដឹងថា ក្រុមការងារ របស់ក្រុមហ៊ុនKFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង​ ឫទ្ធីគ្រុបបានប្រមូលទិញ​ផ្លែស្វាយ​កែវរមៀត​ ពីម្ចាស់ចំការ ដែលមានទីតាំង​ស្ថិតនៅ​ ស្រុកត្រាំកក់ ខេត្ដតាកែវ និងបាន​រៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀតដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគម​អ៊ឺរ៉ុប សម្រាប់ជើងទី ០២ ដែរជារដូវកាលថ្មី ក្នុងឆ្នាំ​២០១៨-២០១៩​ទំនិញ​ទាំងអស់នេះ​និងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 មានចំនួន ៦ប៉ាឡែត ៣៩៩កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ២៣០០គីឡូក្រាម។

ហើយប្រសិនបើ កសិករយើងមានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ ហើយមានបំណងចង់លក់សូមទំនាក់លេខទូរសព្ទ័ 098 888727 ។

Leave a Reply

Your email address will not be published. Required fields are marked *