ថ្ងៃនេះ កូនស្រីជាទីស្រឡាញ់ របស់លោកឧកញ៉ា ហុងពីវ " រ៉ូប៊ី " និទានរឿងកង្កែបឲ្យស្ដាប់ មើលទៅគួរឲ្យខ្នាញ់ណាស់….(មានវីដេអូ)

ថ្ងៃនេះ កូនស្រីជាទីស្រឡាញ់ របស់លោកឧកញ៉ា ហុងពីវ " រ៉ូប៊ី " និទានរឿងកង្កែបឲ្យស្ដាប់ មើលទៅគួរឲ្យខ្នាញ់ណាស់....(មានវីដេអូ)

ជារឿយៗកូនស្រីជាទីស្រឡាញ់របស់លោកឧកញ៉ា ហុងពីវ និងលោកជំទាវ លី យ៉ាណា ​អតីត​តារា​បង្ហាញ​ម៉ូដ​ តែពេល​បច្ចុប្បន្នលោក ជំទាវ ត្រូវបាន​គេ​ស្គាល់​ថា គឺជា​ភរិយា​របស់លោក​ឧកញ៉ា ហុង ពី​វ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី ពិភពថ្មី តែងតែទទួលបានការស្រឡាញ់ក្នក់ក្នាញ់ ពីសំណាក់អ្នកលេងបណ្ដាញសង្គមជាច្រើន ដោយសារតែភាពឆ្លាតវៃ និងមុខមាត់ឃ្យូដ ក៏ដូចជាភាពក្រមិចក្រមើមរបស់គេ។

ដោយឡែករឿងដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ នៅលើទំព័រហ្វេសប៊ុកផេករបស់លោកឧកញ៉ា ហុងពីវ បានបង្ហោះវីដេអូកូនស្រីសំណព្វចិត្តរបស់ខ្លួន គឺអូនតូចរ៉ូប៊ី ដែលកំពុងនិយាយរឿងនិទានខ្លី ប្រមាណជិត២នាទី កំពុងត្រូវបានអ្នកលេងបណ្ដាញសង្គមយកទៅចែករំលែកតៗគ្នាព្រោងព្រាត ព្រោះតែពេញចិត្តនឹងភាពក្រមិចក្រមើមគួរឱ្យក្នាញ់របស់គេ។ ចង់ដឹងច្បាស់តោះទស្សនាទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *