Wow ថ្លៃកប់…Mr.Free (គ្រូសៀក) ប្រាប់តម្លៃតុហោះវេទមន្ដមានតម្លៃស្មើរថយន្ដ១គ្រឿង !

Wow ថ្លៃកប់...Mr.Free (គ្រូសៀក) ប្រាប់តម្លៃតុហោះវេទមន្ដមានតម្លៃស្មើរថយន្ដ១គ្រឿង !

គ្រូសៀករូបសង្ហារធ្លាប់បង្ហាញវត្តមានជាគណៈកម្មការក្នុងកម្មវិធី «ពេញចិត្តឬអត់?» របស់ស្ថានីយ៍ទូរទស្សន៍ MYTV លោក ចាន់ បញ្ញា ហៅ Mr.Free ប្រាប់តម្លៃតុហោះវេទមន្ដដែលជាឧបករណ៍សៀកមានតម្លៃថ្លៃស្ទើរមិនគួរអោយជឿ។

លោកបានរៀបរាប់លើបណ្ដាញសង្គមថា៖ «តាមពិតទៅ ខ្ញុំមិនចង់បង្ហាញ ឬ ប្រាប់អ្វីអំពីវាទេ បើទោះជាខ្ញុំមានវាយូរមកហើយក៏ដោយ។

_តែគេថា បើយើងមិនបង្ហាញផង តើអ្នកណាទៅជឿយើង អ្នកណាទៅដឹង ថាយើងមានអី អត់អីនោះ

_តែតាមពិតទៅ ខ្ញុំបានប្រាប់ហើយថារាល់ក្បាច់វេទមន្ត ទូទាំងពិភពលោក ខ្ញុំអាចមាន ឬ ធ្វើបាន សឹងតែ 90% ហើយ សំខាន់គឺតំលៃ និង ពេលវេលាក្នុងការរៀបចំសំដែងតែប៉ុណ្នោះ។

_ហើយនេះគឺជាតុហោះដែលមានតំលៃថ្លៃដូចឡានមួយគ្រឿង។

_ការសំដែងវា គឹមានរយៈពេលត្រឹម តែ 1 ទៅ 2នាទី តែប៉ុណ្នោះ ក្នុងមួយ Show

_ក្នុងមួយ Show 1 ទៅ 2នាទី ខ្ញុំចំនាយខ្ទង់ម៉ឺនដុល្លា

_តើបើសិនជាអ្នក អ្នកនឹងគិតយ៉ាងណា? ក្បាច់ដែលមានតំលៃ ខ្ទង់ម៉ឺនដុល្លាបែបនេះ តើអ្នកសំដែងវេទមន្តម្នាក់ណាដែលហ៊ានចំនាយ​ នៅកម្ពុជា?

_ហើយនេះ គ្រាន់តែជាផ្នែកតូចមួយរបស់ខ្ញុំតែប៉ុណ្នោះ

_ខ្ញុំនៅមានច្រើនជាងនេះទៀត ដែលជាក្បាច់មានតំលៃបែបនេះ

_តាមពិតទៅ បើសរុបក្បាច់ធំៗរបស់ខ្ញុំទាំងអស់ ខ្ញុំបានទិញវាទុក តាំងពី 8 ទៅ 5ឆ្នាំមុនម្លេះ

_តែពុំមាននរណាម្នាក់ដែលជាជនជាតិខ្មែរយើង ហ៊ានចំនាយសំរាប់ការសំដែងនោះឡើយ ដោយតំលៃត្រឹមតែ 1ពាន់$ អីតែប៉ុណ្នោះ ក្នុងមួយ Show ពី 4 ទៅ 7នាទី

_តែបើទោះជាពុំមានអ្នកហ៊ានចំនាយ ខ្ញុំក៏នៅតែចង់បង្ហាញវា​ ដើម្បីអោយគ្រប់គ្នាដឹងថា មិនមែនមានតែស្រុកគេទេ តែនៅកម្ពុជាយើង គឺមានខ្ញុំម្នាក់ដែរ

_ពេលនោះខ្ញុំសំរេចចិត្តថានឹងយកដាក់សំដែងក្នុង កម្មវីធី វីថីសៀក របស់ MYTV តាំងពី 4-5ឆ្នាំមុនម្លេះ។

_តែគួរអោយស្តាយ ដល់ពេលដែលត្រូវបង្ហាញ បែរជា កម្មវិធីត្រូវបានបិទ។

————

_យ៉ាងណាក្តី មកដល់ពេលនេះ នៅតែមានអ្នក ទាក់ទង Event មួយចំនួនធំ ដែលជាជនជាតិខ្មែរយើងដូចគ្នា គាត់នៅតែមិនយល់ពីការ សំដែងរបស់ខ្ញុំឡើយ

_គាត់ហាមាត់ឡើង សំដែង 1 ទៅ 2 ម៉ោង អោយ 2 ទៅ 3រយ$

_2ទៅ3រយ ដុល្លា ខ្ញុំអាចសំដែងបាន តែវាមិនមែនជាខ្ញុំទេ

_ហើយវារឹតតែមិនយុត្តិធម៏ទេ សំរាប់ ជនជាតិបរទេសដែលទាក់ទងអោយខ្ញុំទៅសំដែង ពី4 ទៅ 7នាទី ក្នុងតំលៃរាប់ពាន់ដុល្លានោះ

_តែគាត់អាចយកកូនសិស្សខ្ញុំបាន តំលៃប៉ុន្មានក៏មានដែល ហើយទឹកដៃពួកគេក៏មិនអន់ដែល

————

_ត្រលប់មកវិញ បើទោះជាយ៉ាងណាក៏ដោយ បើទោះជាខ្ញុំធ្លាប់ខាតច្រើនទៅលើមុខរបរមួយនេះ បើទោះជាគ្រប់គ្នាមិនបានចាប់អារម្មណ៏ មិនបានអោយតំលៃខ្ពស់ មិនបានយល់ ក៏មិនអីដែល

_តែខ្ញុំគ្រាន់តែចង់ប្រាប់ថា មុននឹងលើកតំកើនគេ គួរណាតែមើលខ្មែរគ្នាឯងផង 

_ខ្ញុំនឹងថត រូបភាព និង​វីដេអូ ក្បាច់វេទមន្តជាច្រើនទៀត របស់ខ្ញុំអោយអ្នកទាំងអស់គ្នាបានឃើញ មិនមែនត្រឹមតែតុហោះមួយនេះទេ។

————

_ហើយអ្នកទាំងអស់គ្នាដែលតែងតែសួររកខ្ញុំនៅលើកញ្ចក់ទូរទស្សន៍ សូមកុំបារម្មណ៏ យើងនឹងជួបគ្នាឆាប់ៗ ខាងមុខនេះ។

_ជាមួយអ្វីដែលខ្ញុំមាន ហើយមិនដែលបង្ហាញ ឬ ប្រាប់អ្នកទាំងអស់គ្នា។

————

_ពីខ្ញុំ ចាន់បញ្ញា ហៅក្រៅ Mr Free» ៕

Leave a Reply

Your email address will not be published. Required fields are marked *