ហួសចិត្ត! មកស្តាប់សម្តីជនដៃដល់ ដែលរំលោភ និងសម្លាប់ទៅលើកុមារីអាយុ១០ និងកុមារាអាយុ ២ឆ្នាំកន្លះ ២នាក់បងប្អូន ឃាតករនិយាយថា ដោយសារតែស្រវឹង និង…(វីដេអូ)

(ដំណឹងបន្ថែមមុនពេលបញ្ជូនខ្លួនជនដៃដល់ទៅព្រះសីហនុវិញ) ៖ យោងតាមប្រភពពីក្រសួងមហាផ្ទៃថ្លែងឲ្យដឹងថា ក្រោយពីកម្លាំងនគរបាលចាប់ខ្លួនជនដៃដល់ ដែលបានសម្លាប់ក្មេង២នាក់បងប្អូន នៅភូមិគគីឃុំបិតត្រាងស្រុកព្រៃនប់ ខេត្តព្រះសីហនុហើយនោះ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើរំលោភ និងសម្លាប់ពិតប្រាកដមែន ដោយសារតែខ្លួនស្រវឹង និងវង្វេងស្មារតី។

គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង ១៤ និង៣០នារីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលបានចាប់បញ្ជូនជនដៃដល់ និងប្រពន្ធ (២នាក់ប្តីប្រពន្ធ) មកកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ នៅរាជធានីភ្នំពេញហើយ ពាក់ព័ន្ធនឹងករណីចាប់រំលោភនិងសម្លាប់ក្មេង២នាក់បងប្អូន នៅខេត្តព្រះសីហនុ និងថាក្រោយពីបញ្ជូនមកដល់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមិថុនា២០១៩ ស្អែកនេះ ទើបបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់លើជនសង្ស័យទាំងពីរនាក់នេះ។

ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារាជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ៕

យ៉ាងណាមិញនាយប់នេះសម្ថកិច្ចបានប្រគល់ជនល្មើលនេះទៅ ខាងខេត្តព្រះសីហនុដើម្បីធ្វើសុំនុំរឿងបញ្ចូនទៅតុលាការនៅខេត្តព្រះសីហនុប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *