អូហូ…មិននឹកស្មានសោះថា ឌី សូនីតា ធ្វើរឿងនេះដាក់អ្នកនាង ម៉េង កែវពេជ្ជតា នៅព្រលានយន្ដហោះសោះ !

អូហូ...មិននឹកស្មានសោះថា ឌី សូនីតា ធ្វើរឿងនេះដាក់អ្នកនាង ម៉េង កែវពេជ្ជតា នៅព្រលានយន្ដហោះសោះ !

កាលពីរសៀលវេលាម៉ោង៣និង៤៥នាទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅម្សិលមិញនេះ តារាចម្រៀងជើងចាស់សម្លេងស្រទន់ក្រអួនក្រអៅល្បីសុះសាយពេញប្រទេសអ្នកនាង ម៉េង កែវពេជ្ជតា មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅព្រលានយន្ដហោះបន្ទាប់ពីបានឃើញតារាសម្ដែងរូបស្រស់កញ្ញា ឌី សូនីតា និងម្ដាយព្រមទាំងមិត្តភក្ដិចំណាយពេលវេលាដ៏មានតម្លៃមកជូនដំណើរ ។

អ្នកនាងបានសម្ដែងអារម្មណ៍អរគុណចំពោះកញ្ញា ឌី សូនីតា លើបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖ «អរគុណណាស់អូន​ និត្តា​ Dy Sonita​ ដែលបាននាំអ្នកម្តាយ​ និងមិត្តភ័ក្រចំណាយពេលដ៏មានតម្លៃមកជូនដំណើរបងឡើង​យន្តហោះ​ ​ បងខំឈរមើលផ្លូវអូន​ និងរត់តាមរកអូនមកជូនដំណើរបង​ឡើងបះសក់ហើយ​ ​ លើកទីមួយដែលយើងរួមជើងយន្តហោះជាមួយគ្នា​ មិននឹកស្មានថាបែរជាអូនបានត្រឹមជូនបងសោះ​ ​ និយាយលេងទេណាអូន​ ជួបគ្នាបន្តិចទៀត​ Thailand» ៕

Leave a Reply

Your email address will not be published. Required fields are marked *