ទឹកចិត្តល្អមែន! អ៊ុំប្រុសចំណាស់ម្នាក់ មកទិញទូរស័ទ្ទឲ្យកូនស្រី បើមិនបានកូនគាត់នឹងរត់ចោលផ្ទះ ចុងក្រោយត្រូវបុរសសង្ហារម្ចាស់ហាង មិនយកលុយ ដោយសារហេតុផល…

ទឹកចិត្តល្អមែន! អ៊ុំប្រុសចំណាស់ម្នាក់ មកទិញទូរស័ទ្ទឲ្យកូនស្រី បើមិនបានកូនគាត់នឹងរត់ចោលផ្ទះ ចុងក្រោយត្រូវបុរសសង្ហារម្ចាស់ហាង មិនយកលុយ ដោយសារហេតុផល...

កាលពីថ្មីៗនេះ មានគណនីហ្វេសប៊ុកបុរសសង្ហារម្នាក់ ដែលមានទឹកចិត្តល្អ បានបង្ហោះសារមួយធ្វើឲ្យមហាជន អ្នកនិយមលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការកោតសរសើរពីទឹកចិត្តដ៏ល្អទៅលើអ៊ុំប្រុសម្នាក់ ដែលគាត់មកទិញទូរស័ទ្ទឲ្យកូន តែលុយអត់គ្រប់ ចុងក្រោយ..។

ទាំងនេះជាសាររៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bun Ne Kav បានរៀបរាប់ថា ៖ ថ្ងៃនេះនៅហាងរបស់ខ្ញុំមានបុរសវ័យចំណាស់ម្នាក់បានមកទិញទូរស័ព្ទហើយគាត់បានជ្រើសរើសយកទូរស័ព្ទ Oppo ហើយខ្ញុំក៏គិតលុយអោយគាត់ គាត់ក៏ហុចលុយចំនួន20.0000រៀលមើលទៅលុយហាក់បីដូចលុយសន្សំតែវាអត់គ្រប់នឹងតម្លៃទេខ្ងុំបានថាលោកពូវាអត់គ្រប់ទេគាត់ក៏លើកដៃសំពះសូមអង្វរខ្ញុំអោយខ្ញុំលក់អោយគាត់តម្លៃប៉ុណ្នឹងបានហើយនៅសល់ប៉ុន្មានគាត់ថាបំរើរខ្ញុំអោយគាត់លីសែងអ្វីក៏បានដើម្បីគ្រប់លុយព្រោះគាត់ទិញយកទៅអោយកូនស្រីគាត់ គាត់និយាយថាបើគាត់មិនទិញអោយកូនស្រីរបស់គាតទេ នោះកូនគាត់ច្បាស់ជារត់ចោលផ្ទះជាមិនខានគាត់មានតែកូនម្នាក់នឹងទេព្រោះម្ដាយស្លាប់បាត់ហើយ ស្ដាប់គាត់និយាយចប់ទឹកភ្នែកខ្ញុំស្រក់ទាំងមិនដឹងខ្លួន😭 ខ្ញុំក៏ហុចទូរស័ព្ទនឹងលុយចំនួន20.0000អោយទៅគាត់ខ្ញុំថាខ្ញុំជូនលោកពូខ្ងុំអត់យកលុយពីលោកពូសូម្បី100ខ្មែរ គាត់ក៏អរគុណខ្ងុំឡើងសប្បាយចិត្តទឹកមុខលាយនឹងភាពក្រៀមក្រំ😢 ទឹកចិត្តឱពុកម្ដាយស៊ូលើកដៃសំពះគេដើម្បីប្រេនរបស់កូន តែកូនទេហ៊ានលះបង់អនាគតដើម្បីភាពល្ងង់តាមគ្នា😬។

Leave a Reply

Your email address will not be published. Required fields are marked *