សំណាងណាស់! កន្ធាយមួយក្បាល មានអាយុកាលជាង៥០ឆ្នាំ បម្រុងនឹងឆាក្តៅរួចរាល់ ត្រូវឧកញ៉ាម៉ុង ឬទ្ធី ជួយសង្គ្រោះទាន់ពេល…

សំណាងណាស់! កន្ធាយមួយក្បាល មានអាយុកាលជាង៥០ឆ្នាំ បម្រុងនឹងឆាក្តៅរួចរាល់ ត្រូវឧកញ៉ាម៉ុង ឬទ្ធី ជួយសង្គ្រោះទាន់ពេល...

កាលពីថ្មីៗនេះ លោកឧកញ៉ាម៉ុង ឬទ្ធី ដែលបងប្អូនភាគច្រើនស្គាល់គាត់ថា ជាឧកញ៉ាចិត្តធម៌​​ និងឧកញ៉ាអធិរាជកសិកម្ម បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសបុករបស់លោកឧកញ៉ា ដោយឃើញសត្វកន្ធាយយ៉ាងធំ មានទម្ងន់រហូតទៅដល់ 39,50kg និងមានអាយុកាល មិនតិចជា៥០ឆ្នាំ បម្រុងនឹងឆាក្តៅទៅហើយចៃដន្យបានជួបលោក កញ៉ា ក៏បានសុំទិញពីគេ ក្នុងតម្លៃ…។

យោងតាមគណនីហ្វេសប៊ុករបស់លោក Oknha Mong Reththy បានឲ្យដឹងថា៖ វេលាម៉ោង​១១ព្រឹក​ថ្លៃ​អាទិត្យ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ដោយក្តី​មេត្តា​អាណិត​ស្រលាញ់​សត្វ​ព្រៃ​ដ៏កម្រ​ជិត​ផុត​ពូជ​ កូនប្រុស​ខ្ញុំ​ម៉ុង​ ចាន់ថុល​បានសុំ​ចែកទិញ​យក​សត្វ​កន្ធាយ​ទម្ងន់​ 39,50kg (សាមសិបប្រាំបួនគីឡូកន្លះ​)​ដែលមាន​អាយុ​កាលមិនតិចជាង៥០ឆ្នាំ​ទេមើលទៅ​ ក្នុង​តម្លៃ​ 3,950,000៛ ដែលគេបាននាំគ្នាសម្លៀង​បាំងតោ​ផ្សំគ្រឿង​សម្រាប់​ឆាក្តៅ​រួចជាស្រេច​ទៅហើយ​ ។

កូនយកមកជូនប៉ា​ ម៉ាក់យកទៅធ្វើ​អីក៏ធ្វើ​ទៅស្រេចតែចិត្ត​ខ្ញុំ​និង​ភរិយា​បានឯកភាព​គ្នា​ យកមក​ព្រលែងនៅ​ឫទ្ធី​ សែនជ័យ​ដើម្បី​ថែ​រក្សា​ការពារ​ទុកកុំអោយមាន​គ្រោះ​ចង្រៃ​ បាំងតោ​នេះមកតាម​យាយី​បន្ត​ទៅមុខទៀត​ រូប​ខ្ញុំ​នឹង​ភរិយា​សុំផ្ញើរជូន​បុណ្យ​កុសល​នេះទៅដល់​មនុស្ស​ដែល​ចេះមានក្តីមេត្តា​ទាំងអស់គ្នា​ ។

ប្រភព៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy

Leave a Reply

Your email address will not be published. Required fields are marked *