ជូនចំពោះកូនៗទាំងឡាយ គួរតែចំណាយពេលអានបន្តិច!…នេះហើយទឹកចិត្តឪពុកម្តាយ សុខចិត្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីកូន ចុះកូនៗវិញ បានធ្វើអ្វីដើម្បីគាត់ហើយឬនៅ???

ជូនចំពោះកូនៗទាំងឡាយ គួរតែចំណាយពេលអានបន្តិច!...នេះហើយទឹកចិត្តឪពុកម្តាយ សុខចិត្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីកូន ចុះកូនៗវិញ បានធ្វើអ្វីដើម្បីគាត់ហើយឬនៅ???

តារាកំប្លែង ដែលមានឈ្មោះល្បីល្បាញ ប្រចាំប្រទេសកម្ពុជា លោក ពែកមី ក្រោយបានបង្ហោះសារ ជូនចំពោះកូនៗ ដែលតែងតែធ្វើបាបទឹកចិត្តឪពុក ម្តាយ ព្រោះតែរបស់ប្រេន សុទ្ធចិត្ត ធ្វើឲ្យគាត់ ហូរទឹកភ្នែក លើកដៃសំពះអង្វរគេ បែបនេះទៅវិញ តើកូនៗយល់ចិត្តទឹកចិត្តឪពុកម្តាយខ្លះទេ?

ជាក់ស្តែងលោកក៏បានឃើញពីការបង្ហោះសារ របស់បងប្រុសម្នាក់ ដែលមានឈ្មោះថា Bun Ne Kav ភ្លាម ក៏នឹកហួសចិត្តចំពោះកូនៗ ដែលធ្វើបាបចិត្តឪពុក ទាំងដែលគាត់បានបង្កើុតមក គាត់ខំរកលុយឲ្យ បីបាច់ថ្នាក់ថ្នម តាំងពីតូចរហូតដល់ធំ គាត់ខំចំណាយពេលវេលារបស់គាត់ដើម្បីចិញ្ចឹមកូន ឲ្យធំដឹងក្តី ឲ្យបានរៀនសូត្រ ចុះគ្រាន់តែប្តឹងរៀនសូត្រ កុំធ្វើឲ្យគាត់ពិបាកចិត្តទៅមិនទេអី បើគ្រាន់តែចង់បានរបស់ល្អប្រើនឹងគេ ដោយសារតែចង់ហ៊ឺហារ មិចមិនខំប្រឹងរៀនសូត្រ ប្រឹងរកលុយដោយខ្លួនឯង តើចាំបាច់ទេ គ្រាន់តែរបស់ប្រើប្រាស់ល្អដូចគេ សុទ្ធគំរាមអ្នកមានគុណរត់ចោលផ្ទះសំបែងនោះ។ 

លោកពែក មី បានរៀបរាប់ថា “ជូនកូនៗទាំងឡាយអានបន្តិចសិន!

#ប្រភពទាំងស្រុងពី Bun Ne Kav (តែកែពាក្យខុសខ្លះ)

ថ្ងៃនេះនៅហាងរបស់ខ្ញុំមានបុរសវ័យចំណាស់ម្នាក់បានមកទិញទូរស័ព្ទហើយគាត់បានជ្រើសរើសយកទូរស័ព្ទ Oppo ហើយខ្ញុំក៏គិតលុយអោយគាត់ គាត់ក៏ហុចលុយចំនួន200,000រៀល មើលទៅលុយហាក់បីដូចលុយសន្សំ តែវាអត់គ្រប់នឹងតម្លៃទេ។ ខ្ញុំបានថា លោកពូវាអត់គ្រប់ទេ។ គាត់ក៏លើកដៃសំពះសូមអង្វរខ្ញុំ អោយខ្ញុំលក់អោយគាត់តម្លៃប៉ុណ្ណឹងបានហើយនៅសល់ប៉ុន្មានគាត់ថាបម្រើខ្ញុំ អោយគាត់លីសែងអ្វីក៏បានដើម្បីបង្គ្រប់លុយព្រោះគាត់ទិញយកទៅអោយកូនស្រីគាត់។ គាត់និយាយថាបើគាត់មិនទិញអោយកូនស្រីរបស់គាតទេ នោះកូនគាត់ច្បាស់ជារត់ចោលផ្ទះជាមិនខាន។​ គាត់មានតែកូនម្នាក់នឹងទេព្រោះម្ដាយស្លាប់បាត់ហើយ។ ស្ដាប់គាត់និយាយចប់ទឹកភ្នែកខ្ញុំស្រក់ទាំងមិនដឹងខ្លួន😭 ខ្ញុំក៏ហុចទូរស័ព្ទនឹងលុយចំនួន200,000៛អោយទៅគាត់។​ ខ្ញុំថាខ្ញុំជូនលោកពូ ខ្ញុំអត់យកលុយពីលោកពូសូម្បី100ខ្មែរ។ គាត់ក៏អរគុណខ្ញុំឡើងសប្បាយចិត្តទឹកមុខលាយនឹងភាពក្រៀមក្រំ😢 ទឹកចិត្តឱពុកម្ដាយស៊ូលើកដៃសំពះគេដើម្បីប្រេនរបស់កូន តែកូនទេហ៊ានលះបង់អនាគតដើម្បីភាពល្ងង់តាមគ្នា😬

កវីហេងស៊យ យាន សំណាង – Yean Samnang

ប្រភពៈ Pek Mi CBS

Leave a Reply

Your email address will not be published. Required fields are marked *