ស្រុកខ្មែរខុសគេ អ្នកធ្វើការងារមនុស្សធម៌បែរជាដេកភ័យ! ពេជ្រ ចរណៃ បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ខណៈ​ការងារ​មនុស្សធម៌​កាន់តែ​លេចធ្លោ

ស្រុកខ្មែរខុសគេ អ្នកធ្វើការងារមនុស្សធម៌បែរជាដេកភ័យ! ពេជ្រ ចរណៃ បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ខណៈ​ការងារ​មនុស្សធម៌​កាន់តែ​លេចធ្លោ

ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​កំពុង​ទទួលបាន​ការគាំទ្រ​និង​មាន​ប្រជាប្រិយភាព​កញ្ញា ពេជ្រ ចរណៃ ថ្មីៗ​នេះ​ បានប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ខណៈដែល​ការងារ​មនុស្សធម៌​ជួយ​សង្គម​ហាក់​កាន់​តែ​មាន​ភាពលេច​ធ្លោ​ខ្លាំង​។​
ជាការ​ពិត​តាម​ការកត់សម្គាល់​តារា​សម្តែង​ស្រី​ស្រស់ស្អាត​កញ្ញា ពេជ្រ ចរណៃ អំឡុងពេល​ចុងក្រោយ​ពោលគឺ​បន្ទាប់ពី​នាង​បាន​រួច​ផុតពី​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​នោះ ​តារា​ស្រី​រូបនេះ​បាន​ផ្តើម​កម្ម​ភាព​មនុស្សធម៌​ជួយ​ដល់​សង្គម​យ៉ាង​សស្រាក់សស្រាំ​រហូត​ទទួលបាន​ការគាំទ្រ​និង​លើក​សរសេរ​ពី​សំណាក់​មហាជន​ទូទៅ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់​នាង​។​

ស្រប​ពេលដែល​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការជួយ​ចាស់ជរា ប្រជាពលរដ្ឋ​ខ្វះខាត និង​ក្មេងៗ​កំព្រា​នៅតាម​សហគម​របស់ខ្លួន​កំពុងតែ​លេចធ្លោ​និង​ទទួលបាន​ការកោតសរសើ​រ​នេះដែរ ​កញ្ញា ពេជ្រ ចរ​ណី ថ្មីៗ​នេះ​ស្រាប់តែ​ពោល​ពាក្យ​ថា​មនុស្ស​ដែល​នៅ​ជិត​ខ្លួន​ខ្លាំង​កាន់តែ​មាន​គ្រោះថ្នាក់​ខ្លាំង។

កញ្ញា ពេជ្រ ចរណៃ បាន​លើកឡើងថា ​ធ្លាប់តែ​ជួប​ក្នុង​ការសម្តែង តែ​ពេលនេះ​បាន​ជួប​ផ្ទាល់​ខ្លួនឯង​ហើយ​។ ពេលខ្លះ​មនុស្ស​ដែល​នៅ​ជិត​យើង​កាន់តែខ្លាំង​គឺ​គួរអោយខ្លាច​និងមាន​គ្រោះថ្នាក់​ខ្លាំង​បំផុត។

ភ្លាមៗ​នេះដែរ​ការ​មានការ​ចោទសួរ​ជាច្រើន​ពី​សំណាក់​អ្នក​គ្រាំ​លើក​ករណី​មួយ​នេះ​។ ​ក្នុងនោះដែរ​កញ្ញា ពេជ្រ ចរណៃ ក៏បាន​ឆ្លើយតប​វិញ​ថាបើ​គេ​ជួយ​យើង​កាន់តែខ្លាំង ចូល​យើង​កុំ​ត្រេកអរ​នឹង​របស់គេ​អោយ​នោះ​ខ្លាំងពេក ព្រោះ​មិន​ប្រាកដ​ថា​គេ​ជួយ​យើង​ដោយ​មិន​ចង់​បានការ​តបស្នង​នោះទេ៕

ប្រភព៖ KHSTAR

Leave a Reply

Your email address will not be published. Required fields are marked *