លេងជាបញ្ហាទៀតហើយ! ក្រសួងសាធារណការ បង្កើតកម្មវិធីរៀនបើកបរតាមអនឡាញសម្រាប់អ្នករៀនបើកបរដំបូង (វីដេអូ)

លេងជាបញ្ហាទៀតហើយ! ក្រសួងសាធារណការ បង្កើតកម្មវិធីរៀនបើកបរតាមអនឡាញសម្រាប់អ្នករៀនបើកបរដំបូង (វីដេអូ)

ពិតជាមានភាពងាយស្រួលខ្លាំងណាស់សម្រាប់អ្នកដែលចង់បានប័ណ្ណបើកបរ ឥឡូវនេះក្រសួងសារណៈការ និងដឹកជញ្ជូនបានបង្កើត កម្មវិធី​យល់ដឹង​ពី​ទ្រឹស្ដី​នៃ​ការ​បើកបរ (Cambodia Driving Rules) ហើយកម្មវិធីនេះផងដែរត្រូវ​បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ ២០១៧ ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ 

កម្មវិធី​នេះ​មាន​មុខងារ​ពិសេសៗ​ជាច្រើន​ដូច​ជា ​យល់​ដឹង​ពី​ទ្រឹស្ដី​នៃ​ការ​បើកបរ ធ្វើ​ការ​ប្រឡង​សាកល្បង អំពី​ទ្រឹស្ដី នៃ​ការ​បើកបរ យល់​ដឹង​អំពី​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ ទាក់ទង​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក លេង​កម្សាន្ត និង​ចែក​រំលែក​ចំណេះ​ដឹង។

ដើម្បីអស់កង្វល់នឹងសំណួរខាងលើ កម្មវិធីយល់ដឹងពីទ្រឹស្តីនៃការបើកបរ (Cambodia Driving Rules) របស់ ក្រសួងសាធារណការ និងដឹកញ្ជូន អាចជួយបាន។

ទាញយកដោយឥតគិតថ្លៃ ៖ 

– App Store (iOS): http://dr.mpwt.gov.kh/ios

– Play Store (Android): http://dr.mpwt.gov.kh/android

Leave a Reply

Your email address will not be published. Required fields are marked *