តាមពិតភរិយាដ៏ស្រស់សោភារបស់អ្នកឧកញ៉ា ហុង ពីវ គឺជាអាឌិត………!!!!!!

តាមពិតភរិយាដ៏ស្រស់សោភារបស់អ្នកឧកញ៉ា ហុង ពីវ គឺជាអាឌិត.........!!!!!!

ភរិយាដ៏ស្រស់សោភារបស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី លោកជំទាវ  លី យ៉ាណា បានបង្ហាញនៅភាពភ្ញាក់ផ្អើលនៅក្នុងកម្មវិធីសម្ពាធខ្សែរភាពយន្កថ្មីនៅក្នុងរឿង”ចន្ទ្រា”កាលពីថ្មីៗនេះ។ លោកជំទាវវ័យក្មេងម្នាក់នេះត្រូវបានគេទម្លាយថា គឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតបង្ហាញម៉ូដមួយកាលពីប៉ុន្មានឆ្នាំមុន។

នៅក្នុងមួយរយះពេលនេះគេបានសង្គេតឃើញថាវត្តមានរបស់លោកជំទាេវ លី យ៉ាណា គឺត្រូវបានបង្ហាញខ្លួនជាញឹកញាប់នៅក្នុងកម្មវិធីតូចធំជាច្រើន និងការងារសង្គមមួយចំនួនជាហូរហែរ។ទោះជាយ៉ាងណាមិនមានអ្នកដឹងសុះសាយនោះទេថា នាងគឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជ័យលាភីក្នុងកម្មវិធីបង្ហាញម៉ូតមួយកាលពីឆ្នាំ២០១១។

ប្រភពពីអ្នកសិល្បៈម្នាក់លើកឡើងថាលោកជំទាវ  លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតបង្ហាញម៉ូដមួយកាលពីប៉ុន្មានឆ្នាំមុន។នៅក្នុងកម្មវិធីប្រឡង Super Models របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣កាលពីឆ្នាំ២០១១។ 

ប៉ុន្តែក្រោយពីទទួលបានជ័យលាភីគឺលោកជំទាេវហាក់មិនទទួលបានឱកាសច្រើនក្នុងការងារសិល្បៈឡើយ ដែលជាហេតុ មិនធ្វើឲ្យទស្សនិកជនជាច្រើនបានស្គាល់ខ្លួន។ ក្រោយបាត់មុខមួយរយៈពេលនាងបានបង្ហាញមុខជាថ្មី ប៉ុន្តែមិនស្ថិតក្នុងឋានៈជាសិល្បករទេ គឺក្នុងនាមជាភរិយាអ្នកឧកញ៉ាដ៏សម្បូរទ្រព្យ និងមានចិត្តសប្បុរស ហើយត្រូវបានអ្នកនៅជុំវិញហៅថាជាលោកជំទាវពេញមាត់។

សិល្បករខាងលើបញ្ជាក់ថាលោកជំទាវ លី យ៉ាណា បានប្រែប្រួលរូបរាងដោយរាងមានសាច់ជាងមុនបន្តិច ប៉ុន្តែលោកជំទាវមានកូនស្រីវ័យជាង១ខួបម្នាក់ទៅហើយក្តី។ ជីវិតរបស់អតីតតារាបង្ហាញម៉ូដរូបនេះបានប្រែប្រួលទាំងស្រុងក្រោយពីនាងជំពប់ស្នេហ៍ជាមួយអ្នកឧកញ៉ាល្បីឈ្មោះខាងជំនួញដីធ្លី និងផ្ទះសម្បែងខាងលើ។

Leave a Reply

Your email address will not be published. Required fields are marked *