លោក លាង ឧត្តម ជួបរឿងស៊យ ដោយលោកបងចោរ លួចរបស់ទ្រព្យ សូម្បីតែ…

លោក លាង ឧត្តម ជួបរឿងស៊យ ដោយលោកបងចោរ លួចរបស់ទ្រព្យ សូម្បីតែ...

តារាសម្តែងដ៏មានប្រជាប្រិយភាព លោក លាង ឧត្តម បានពោលពាក្យសោកស្តាយខ្លាំង ក្រោយពីទ្រព្យជាប់ខ្លួនមួយចំនួនធំ ត្រូវបានចោរលួច ដោយទាំងខោអាវរបស់លោកផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកលោក លាង ឧត្តម បានបង្ហោះសារកាលពីថ្ងៃទី០៤​ ខែវិច្ឆិកា ថា “លោកចោរអើយ មេត្តាបានទេ របស់ មានតម្លៃទាំងប៉ុនា្មនក៍យកចុះ សុំតែខោអាវវិញបានអត់ ព្រោះជាប់រ៉ាក់គរ៌ច្រើនរឿងណាស់ ចប់ហើយខ្ញុំ 😭😭😭😭😭សល់ប៉ុណ្ណឹងថតមុិចទៅ “។ លោកបានបន្តទៀតថា ទ្រព្យដែលរូបលោកបាត់បង់នោះ រួមមាន៖ សំលៀកបំពាក់​មួយ​ចំនួន​ធំ ចិញ្ជៀន កាបូប​ល្អ​ៗ វ៉ែនតា ទឹក​អប់ និង​ទូរសព្ទ​ដៃ​ជា​ដើម។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន មានការសោកស្តាយផងដែរ ចំពោះការបាត់បង់មួយនេះ៕

ប្រភព៖ រូប លាង ឧត្តម

Leave a Reply

Your email address will not be published. Required fields are marked *