ជួយស៊ែរចែករំលែកឲ្យកូនខ្មែរគ្រប់រូបបានដឹងផងថា….រូបចម្លាកដែលសល់ពីសម័យអង្គរគឺត្រូវបានសៀម……!! (មានវិដែអូ)

ជួយស៊ែរចែករំលែកឲ្យកូនខ្មែរគ្រប់រូបបានដឹងផងថា....រូបចម្លាកដែលសល់ពីសម័យអង្គរគឺត្រូវបានសៀម......!! (មានវិដែអូ)

រូបចម្លាក់ជាច្រើនដែលបានធ្វើពីស្ពាន់​​ ទង់ដែងនឹងសំរឹទ្ធនៅក្នុងសម័យអង្គរដ៏ធំដែលកម្រនឹងមាននៅក្នុងពិភពលោក។ ចង់ឲ្យកូនខ្មែរទាំងអស់បានដឹងថា ទាំងអស់នេះគឺជារូបចម្លាក់ដែល បានបន្សល់ទុកដោយ បុព្វបុរសខ្មែររបស់យើងប៉ុន្តែពេលនេះគឺមិនបាននៅក្នុងស្រុកខ្មែរយើងទេ។គឺត្រូវបានសៀមលួចយកពីក្រុងអង្គរ យកមករក្សាទុលនៅក្នុងក្រុងអាយុទ្យា។នៅក្នុងឆ្នំា១៥៦៣ស្តេចភូមាវាយលុកក្រុងអាយុទ្យាហើយបានលួចបន្តយករូបចម្លាក់ទំាងនេះ មកទុកក្នុងប្រទេសរបស់ខ្លូន។

រូបចម្លាក់ទាំងអស់នេះ មានដូចជា​ ៖

១. រូបមនុស្សឈរមាឌធំពីរ កំពស់ប្រហែលជិតពីរម៉ែត្រ

២ .រូបសត្វសីហៈ(សត្វតោ)ចំនួនបី និង

៣. រូបសត្វដំរីក្បាលបី។

ហើយកាន់តែលើសពីនេះទៅទៀតត្រូវបានជនជាតិនៅក្នុងប្រទេសនេះ មានជំនឿថា ប្រសិនបើពួកគេមានការឈឺចាប់ក្នុងរាងកាយកន្លែងណាមួយគេគ្រាន់យកដៃទៅអង្អែលនៅលើរូបចម្លាក់នោះ ហើយយកមកដាក់ត្រង់កន្លែងឈឺវា នឹងបាត់ឈឺ។បញ្ញាក់៖កាលខ្ញុំព្រះករុណាអាត្មាភាពរៀននៅឆ្នាំទី១នៅសាកលវិទ្យាល័យពុទ្ធសាសនទូតថេរវាទអន្តរជាតិ។

លោកគ្រូប្រវត្តិសាស្រ្តដែលធ្វើការក្នុងជួររដ្ឋាភិបាលមីយ៉ាន់ម៉ារ(ភូមា)បានប្រាប់ថា  កាលសម្តេច តា (សីហនុ)បានមកទស្សនកិច្ចចុងក្រោយនៅភូមា រដ្ឋាភិបាលមានបំណងចង់បញ្ញូនទៅខ្មែរវិញដែរតែ សម្ដេចតា មិនបាននិយាយអី គ្រាន់តែញញឹម ។សព្វថ្ងៃនេះគេរក្សាទុកនៅវត្តមហាមុនីនៅក្នុងទីក្រុងមណ្ឌលេប្រទេសមីយ៉ាន់ម៉ារ។ 

(មានវិដេអូ)

Leave a Reply

Your email address will not be published. Required fields are marked *