ថ្មីចែសទៀតហើយ!!! សម័យមុនមានព្រាបនាំសារ..តែសម័យនេះវិញមានព្រាបចែកចាយគ្រឿងញៀន វិញម្តង!!!

ថ្មីចែសទៀតហើយ!!! សម័យមុនមានព្រាបនាំសារ..តែសម័យនេះវិញមានព្រាបចែកចាយគ្រឿងញៀន វិញម្តង!!!

ដូចដែរយើងបានដឹងស្រាប់ហើយ សត្វព្រាបគឺជាសត្វម្យាងដែរគេប្រើប្រាស់សម្រាប់ឲ្យធ្វើការនាំសារពីកន្លែងមួយទៅកន្លែងមួយកាលពីសម័យបុរាណជាពិសេសនៅក្នុងខ្សែរភាពយន្តរប់ចិនតែមកដល់សម័យនេះគេមានព័ន្ធទូរស័ព្ទ ក៏ដូចជាប្រព័ន្ធអ៊ីនធើណែត បានធ្វើឱ្យការនាំសារតាមរយៈសត្វព្រាបត្រូវបានគេបោះបង់ចោល។

តែទោះជាយ៉ាងណាក៏ដោយក៏មានមនុស្សខិលខូចមួយចំនួនបានកេងចំណេញទៅលើវិធីមយយនេះដោយពួកគេបានប្រើប្រាស់សត្វព្រាបដើម្បីជាឡប់ឡែបិទបាំងសកម្មភាពចែកចាយគ្រឿងញៀនរបស់គេទៅវិញ។ ជាក់ស្តែងដូចជារូបថតប៉ុន្មានសន្លឹកដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះអញ្ចឹង។

តាមរយៈរូបថតទាំងនោះ យើងឃើញថាសត្វព្រាបនោះត្រូវបានគេភ្ជាប់ថង់មួយនៅនឹងខ្លួនរបស់វាដោយនៅក្នុងថង់នោះគឺសុទ្ធតែជាគ្រាប់ថ្នាំគ្រឿងញៀន ដែលត្រូវបានប៉ូលីសចាប់បាន។ នេះអាចចាត់ទុកថាជាវិធីថ្មីមួយនៃការចែកចាយគ្រឿងញៀនដែលជនខិលខូចបានបង្កើតឡើង ប៉ុន្តែយ៉ាងណាក៏ដោយ ល្បិចទាំងនេះគឺមិនអាចគេចផុតពីដៃរបស់សមត្ថកិច្ចនោះទេ។ យ៉ាងណាក៏ដោយ ប្រភពម្ចាស់រូបថតមិនបានបញ្ជាក់ថារឿងនេះកើតឡើងនៅក្នុងប្រទេសណានោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *