នាំគ្នាមកដឹងដើមហេតុ​ !!! ដែលនាំឲ្យក្រមុំព្រហ្មចារី រាំក្បាលទូក ជំនួសបុរស ក្នុងពិធីបុណ្យ​អុំទូក…!!!

នាំគ្នាមកដឹងដើមហេតុ​ !!! ដែលនាំឲ្យក្រមុំព្រហ្មចារី រាំក្បាលទូក ជំនួសបុរស ក្នុងពិធីបុណ្យ​អុំទូក...!!!

ភ្នំពេញ៖ ថ្ងៃបុណ្យអុំទូកជិតឈានចូលមកដល់សូមបងប្អូនមកដឹងពីប្រវត្តិខ្លះៗពីអ្នករាំក្បាលទូក​ មក​ចែកជូនឲ្យបងប្អូនបានដឹងហើយស្វែងយល់ពីពីវប្បធម៌ខ្មែររបស់យើងទាំងអស់គ្នា។ ខណៈដែលមន្ត្រី​ពុទ្ធ​សាសនបណ្ឌិត​និង​ជា​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ លោក មៀច ប៉ុន លើកឡើងថា «ស្រី្ត​អ្នក​រាំ​ក្បាល​ទូក​ជា​ទូទៅ ត្រូវ​គេ​ជ្រើសរើស​យក​ស្រ្តី​ដែល​នៅ​ក្រមុំ​ព្រហ្មចារី មាន​វ័យ​ចន្លោះ​ពី​១៦ ទៅ​១៧​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ប្រកប​ទៅ​ដោយ​បុគ្គលិក​លក្ខណៈ​ល្អ​ប្រសើរ ដើម្បី​នាំ​នូវ​ភ័ព្វ​សំណាង​របស់​ទូក»។

កាលពីដំបូងឡើយ ដើមកំណើតនៃពិធីបុណ្យអំុទូកគេពំុបានយកមនុស្សស្រីមករាំនៅក្នុងពីឹីធីនេះឡើុយ ដោយប្រភពបានបង្ហាញថា

«អ្នក​រាំ​ក្បាល​ទូក គឺ​បុរស​ដែល​តំណាង​ឲ្យ​មេ​ទ័ព​ជើង​ទឹក​វៃ​ឆ្លាត និង​មុត​ស្រួច​ក្នុង​ការ​បញ្ជា​កងទ័ព​កាល​នោះ ដូច្នេះ​ជា​ទូទៅ​គេ​ឃើញ​តែ​អ្នក​រាំ​ក្បាល​ទូក​ភាគ​ច្រើន​ជា​បុរស​ដែល​គេ​មាន​លទ្ធភាព​ក្នុង​ការ​មើល​គូ​ប្រកួត​របស់​ខ្លួន ដើម្បី​ប្រាប់​ឲ្យ​ក្រុម​កីឡាករ​របស់​គេ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​អាច​យក​ជើង​ធាក់​ខ្សែ​ព្រ័ត្រ​នៅ​ពេល​ជិត​ផ្តាច់​ព្រ័ត្រ​ជាដើម ដែល​ប្រការ​នេះ​គ្រោះថា្នក់​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​គេ​មិន​សូវ​ឃើញ​វត្តមាន​របស់​ស្រ្តី​ឡើយ»។

ហើយលោកបានបន្តទៀតថា ក្រោយមកទៀតគេបានឃើញនូវវត្តមានរបស់អ្ន្ករាំស្រីនៅលើក្បាលទូក នៅក្នុងព្រះរាេជពិធីប្រណាំងទូកងរបស់ខ្មែរម្តងៗ វត្តមាន​របស់​ស្រ្តី​ដែល​មាន​រូប​ស្អាត​ល្វត់ល្វន់ មាន​សម្លៀក​បំពាក់​ចង​ក្បិន​ស្រស់​ឆើតឆាយ បាន​ក្លាយ​ជា​ទី​ទាក់​ចិត្ត​សម្រាប់​អ្នក​ទស្សនា ក៏ដូច​ជា​ក្រុម​កីឡាករ​ឲ្យ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រណាំង​នោះ​ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *