អុញនោះ…អ្នកគាំទ្រ ស្ដេចហ្គេច ចេញមុខបកស្រាយការរិះគន់ !

អុញនោះ...អ្នកគាំទ្រ ស្ដេចហ្គេច ចេញមុខបកស្រាយការរិះគន់ !

ថ្មីនេះបុរសម្នាក់មានរហ័សនាម ស្ដេចហ្គេម កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងបណ្ដាញសង្គមរហូតធ្វើអោយផលិតកម្មមួយចំនួនក្នុងស្រុកចាប់អារម្មណ៍ទាក់ទងទៅថតវីដេអូទៀតផង ។

មុនឈានដល់ចំណុចមួយសព្វថ្ងៃនេះ ស្ដេចហ្គេម ធ្លាប់បានរៀបរាប់ប្រវត្តិជីវិតយ៉ាងកំសត់ជូរចត់ក្នុងបណ្ដាញសង្គមអានហើយទប់ទឹកភ្នែកស្ទើរមិនជាប់ ។

ទន្នឹមហ្នឹងភាពល្បីល្បាញរបស់លោកក៏មានមនុស្សមួយចំនួនមិនពេញចិត្តដោយលើកឡើងថាស្តេច ហ្គេម ជាមនុស្សគ្មានបានការ មិនបានជួយអ្វីដល់សង្គមទេ មានតែបង្រៀនកូនខ្មែរឲ្យចេះភាសាឆ្កួត ហើយធ្វើឲ្យមនុស្សឆ្កួតនឹងហ្គេម ។

 រឿងមួយនេះធ្វើអោយអ្នកគាំទ្រ ស្ដេចហ្គេម ឈ្មោះ ខេ វ៉ាយ នៅមិនសុខចេញមុខបកស្រាយពីចំណុចល្អរបស់ ស្ដេចហ្គេម ឡើងវិញ ។ ម្ចាស់ហ្វេសប៊ុកឈ្មោះ ខេ វ៉ាយ សរសេររៀបរាប់ថា៖ «អ្នកខ្លះនិយាយថា “Sdach Game-ស្តេច ហ្គេម ជាមនុស្សគ្មានបានការ មិនបានជួយអ្វីដល់សង្គមទេ មានតែបង្រៀនកូនខ្មែរឲ្យចេះភាសាឆ្កួត ហើយធ្វើឲ្យមនុស្សឆ្កួតនឹងហ្គេម”។ អូខេ ចាំខ្ញុំបកស្រាយចំណុចនីមួយៗឲ្យយល់÷

-ចំណុចទី១÷ “ស្តេចហ្គេមជាមនុស្សគ្មាមបានការ មិនបានជួយអ្វីដល់សង្គម” អ្នកខ្លះគិតចឹង ប៉ុន្តែសម្រាប់ខ្ញុំ ស្តេចហ្គេម ក៏មានចំណែកក្នុងការចែករំលែកបទពិសោធន៍ក្នុងជីវិតដល់មនុស្ស ស្តេចហ្គេម រៀនត្រឹមថ្នាក់ទី១១ ទេប៉ុន្តែគាត់អាចកែប្រែជីវិតគាត់បានល្អប្រសើរមកឥឡូវ។

-ចំណុចទី២÷”ស្តេចហ្គេម បង្រៀនមនុស្សឲ្យចេះភាសាឆ្កួត” បើតាមខ្ញុំគិត ដូចជាគ្មានប៉ះពាល់ស្អីផង គាត់និយាយភាសាហ្នឹង( ទេ=ថេ,កប់=ខប់,….)គ្រាន់ជាការលេងសើច ដើម្បីសប្បាយប៉ុណ្ណោះ ហើយអ្នកដែលនិយាយតាមគាត់ពួកគេដឹងច្បាស់ថាអ្វីជាភាសាពិត អ្វីជាភាសាប្រើសម្រាប់និយាយលេងសើចសប្បាយ។

-ចំណុចទី៣÷”ស្តេចហ្គេម ធ្វើឲ្យមនុស្សឆ្កួតនឹងហ្គេមភ្លេចការរៀនសូត្រ” រឿងហ្នឹងខ្ញុំថាមកពីកូនអ្នកឯងវក់ខ្លួនឯងទេ ស្តេចហ្គេម គាត់មិនទៅគំរាមឲ្យលេងទេ អ្នកឯងចង់លេងក៏លេងទៅ អត់ក៏អត់ទៅ ។ បើតាមខ្ញុំគិត ហ្គេម ជាឧបករណ៍លំហែរខួរក្បាលពេលអផ្សុក គ្មានអីប៉ះពាល់ផង ណាស់តែមនុស្សមួយចំនួនតូចតើដែលមិនយល់ពីហ្គេម។

#សុំទោសបើមានពាក្យណាខ្ញុំសរសេរខុសសូមអធ្យាស្រ័យផង» ៕

Leave a Reply

Your email address will not be published. Required fields are marked *