សេម ទទួលតំណែងតួឯកប្រុស នៅក្នុង រឿង "ឆន្ទា" របស់ទូរទស្សន៍ CTN ព្រមជាមួយនឹងបទចំរៀងដ៏ពិរោះ របស់លោកតែម្តង…(មានវិដេអូ)

សេម ទទួលតំណែងតួឯកប្រុស នៅក្នុង រឿង "ឆន្ទា" របស់ទូរទស្សន៍ CTN ព្រមជាមួយនឹងបទចំរៀងដ៏ពិរោះ របស់លោកតែម្តង...(មានវិដេអូ)

ភ្នំពេញ៖ សេម គឺជាតារាចម្រៀង និងសម្តែងមួយរូប ដែលទទួលបានការគាំទ្រ ពីសំណាក់យុវវ័យ តាមរយៈ​បទចំរៀងបែប មនោសញ្ចេតនា យ៉ាងក្រអួនក្រអៅ ចាក់ដោតចិត្តប្រិយមិត្តឲ្យលង់តាមបទចំរៀង។

កាលពីពេលថ្មីៗនេះ លោក​បានខ្សែរភាពយន្តភាគ​ រឿង “ឆន្ទា” ឲ្យស្ថានីយ៍ទូរទស្សន៍ CTN ជាមួយនឹងបទចំរៀង ដែលធ្វើការបកស្រាយឲ្យរូបលោកផ្ទាល់ដែលមានចំណងជើងថា “ធ្វើតាមបេះដូង”។

បទ “ធ្វើតាមបេះដូង” ជាបទចំរៀងមួយបទ ដែលរៀបរាប់ពីភាពឈឺចាប់ ការព្រាត់ប្រាសស្នេហា ដែលបានដកស្រង់ចេញខ្សែភាយន្ត រឿង”ឆន្ទា” នោះតែម្តង។ 

យ៉ាងណាមិញនៅក្នុងបទចំរៀងមួយបទនេះ បានធ្វើឲ្យគាំទ្រជាច្រើន យ៉ាងខ្លាំង ព្រោះតែបទចំរៀងមួយបទនេះ បានឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន និង​ប្រឹងជំនះគ្រប់ឧបសគ្គ ជាពិសេសជញ្ជាំងវណ្ណៈគ្រួសារ ដើម្បីបានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកលោក​បានរៀបរាប់ថា “សួស្តីបាទ… ជួបគ្នាជាមួយរឿងថ្មីរបស់ខ្ញុំបាទដែលនឹងចាក់ផ្សាយឆាប់ៗនេះនៅCTN … អរគុណសំរាប់ការគាំទ្រនឹងស្រលាញ់ .. 💙💙💙💙💙”។

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *