Kimberley បង្ហើបពីគម្រោងរៀបការខ្លួន ជាមួយ Mark

Kimberley បង្ហើបពីគម្រោងរៀបការខ្លួន ជាមួយ Mark

ថៃ៖ កញ្ញា Kimberley និងលោក Mark Prin ដែលមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយ អស់រយៈពេល៥ឆ្នាំមកហើយ ហើយស្នេហាមួយនេះ បានធ្វើឲ្យមហាជនមានការស្ងប់ស្ងែងនឹងអ្នកទាំងពីរខ្លាំងមែន។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីល្បីឈ្មោះរូបនេះ បានបង្ហើបពីពេលវេលារៀបការរបស់ខ្លួនហើយ។

បើយោងតាមបទសម្ភាសន៍ជាមួយអ្នកសារព័ត៏មានថៃ កាលពីល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តារាសម្ដែងស្រី កញ្ញា Kimberley បានឲ្យដឹងពីគម្រោងរៀបការរបស់ខ្លួនថា រូបនាង និងមិត្តប្រុសជាទីស្រលាញ់ខ្លួន បានត្រៀមគម្រោងរៀបមង្គលការ នៅពេលដែលនាងមានវ័យ២៨ឆ្នាំ នេះប្រសិនបើមិនមិនមានអ្វីប្រែប្រួល។

ទន្ទឹមនឹងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃ នោះផងដែរ កញ្ញា ក៏បានបញ្ជាក់បន្ថែមទៀតថា បើសិនជារូបនាងមិនបានរៀបការក្នុងវ័យ២៨នេះ ក៏នាងនឹងព្យាយាមពន្យាពេលយ៉ាងយូរត្រឹមវ័យ៣០ឆ្នាំប៉ុនណោះ។ ជាមួយគ្នានោះដែរ កញ្ញា និងគូរស្នេហ៍បានប្រាប់ថា ពួកគាត់កំពុងតែខិតខំធ្វើការសន្សំប្រាក់ជាមុនសិន ដើម្បីត្រៀមសម្រាប់ថ្ងៃពិសេសរបស់ខ្លួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *