ឲ្យរៀង! អាបុិដែលបន្លំខ្លួនលេងសៀកដើរចាប់ទ្រូងស្រីៗនៅចិន ឥឡូវត្រូវប៉ូលីសចាប់ខ្លួនហើយ…

ឲ្យរៀង! អាបុិដែលបន្លំខ្លួនលេងសៀកដើរចាប់ទ្រូងស្រីៗនៅចិន ឥឡូវត្រូវប៉ូលីសចាប់ខ្លួនហើយ...

បុរស​ជា​ជន​ខិលខូច​ម្នាក់ បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត នៅ​ក្នុង​ប្រទេស​ចិន ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង បន្ទាប់​ពី​វីដេអូ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ និង​ចែកចាយ នៅ​លើ​បណ្ដាញ​សង្គម​ចិន បង្ហាញ​ឲ្យ​ឃើញ​បុរស​រូប​នោះ លេង​សៀក​នៅ​តាម​ផ្លូវ ដើម្បី​បន្លំ​ស្ទាប​អង្អែល​សុដន់​ស្រីៗ នៅ​ទី​សាធារណៈ។

បើ​តាម​ខ្សែ​វីដេអូ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ ជន​ខិលខូច​ខាងលើ សម្ដែង​សៀក​ដោយ​ប្រើ​កាក់​មួយ ទៅ​លើ​នារី​វ័យ​ក្មេង​ជា​ច្រើន នៅ​តាម​ផ្លូវ ក្នុង​ទីក្រុង Chengdu ប្រទេស​ចិន។

ដំបូង​ឡើយ បុរស​នោះ​បាន​ឲ្យ​ពួក​នាង ពិនិត្យ​មើល​កាក់​លុយ (១ យ័ន) ថា​ពិត ឬ​មិន​ពិត។ បន្ទាប់មក ជន​នោះ​បាន​ដាក់​វា​នៅ​ត្រង់​បាតដៃ រួច​បន្ត​ដាក់​វា​ទៅ​លើ​ដើមទ្រូង​របស់​ពួក​នាង ហើយ​ប្រាប់​នារី​ទាំង​នោះ​ថា នៅ​ពេល​ដែល​រូប​គេ​រាប់​ដល់ ៣ កាក់​នោះ​នឹង​រត់​ចូល​ទៅ​ក្នុង​អាវ​ទ្រនាប់ របស់​ពួក​នាង​តែម្ដង។ ផ្ទុយទៅវិញ នៅ​ពេល​ដែល​ជន​ខិលខូច​នោះ​រាប់​ដល់ ៣ រូប​គេ​បែរ​ជា​ច្របាច់​សុដន់​ពួក​នាង​ទៅ​វិញ។

ចុង​បញ្ចប់ នៅ​ពេល​ដែល​រូបគេ​ដក​ដៃ​ចេញ​វិញ ស្ត្រី​ទាំង​នោះ​បាន​ដឹង​ថា ពួក​នាង​ចាញ់​ល្បិច​គេ ដោយ​មិនមែន​ជា​សៀក​អ្វី​ឡើយ ព្រោះ​កាក់​នោះ​បាន​ធ្លាក់​ចេញ​ពី​បាតដៃ របស់​ជន​ខិលខូច​នោះ​បាត់​ទៅ​ហើយ។

គួរ​បញ្ជាក់​ថា បុរស​ជនជាតិ​ចិន វ័យ ២៦ ឆ្នាំ ដែល​ដើរ​បោក​ស្រីៗ​ខាងលើ មិនមែន​ជា​អ្នក​លេង​សៀក​អ្វី​ឡើយ តែ​ជា​អ្នក​សរសេរ​ប្លុក (Blogger) មក​ពី​ទីក្រុង​សៀងហៃ ដែល​ចូលចិត្ត​បង្កើត​វីដេអូ​លេង​សើច និង​បោកប្រាស់​គេ (Prank) ជាដើម។

យ៉ាងណាមិញ បន្ទាប់​ពី​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន ផ្ទុះ​កំហឹង​ខ្លាំង ប៉ូលិស​ទីក្រុង Chengdu បាន​ធ្វើ​ការ​ឃាត់ខ្លួន​បុរស​ខិលខូច​ខាង​លើ ដែល​មាន​ឈ្មោះ​ថា Xu កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ លោក Xu បាន​ធ្វើ​ការ​សុំ​ទោស ដោយ​និយាយ​ថា លោក​ពិត​ជា​មាន​ការ​សោកស្ដាយ ចំពោះ​រឿង​នេះ។

ទោះ​ជា​យ៉ាង​ណា ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត កំពុង​ត្រូវ​បាន​អនុវត្ត ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា លោក Xu ប្រឈម​នឹង​ការ​ដាក់​ទោស​ទណ្ឌ​បន្ថែម​ទៀត ឬ​យ៉ាង​ណា៕

Leave a Reply

Your email address will not be published. Required fields are marked *