ចឹងសោះ!….នាយ ព្រែក កោរសក់ គ្រងស្បង់ចីវរ ព្រោះតែ…

ចឹងសោះ!....នាយ ព្រែក កោរសក់ គ្រងស្បង់ចីវរ ព្រោះតែ...

ភ្នំបេញ៖ កូនប្រុសសំណព្វចិត្តតារាកំប្លែង និងចម្រៀងអាយ៉ៃល្បី លោក យាយ យ៉យ បានបង្ហោះរូបមួយសន្លឹក ធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់ ចង់ដឹងថា តើនាយ ព្រែក​ កោរសក់ គ្រងស្បង់ចីវរ ព្រោះតែមូលហេតុអ្វី?

ដើម្បីស្រាយចំងល់​របស់មហាជននោះ តារាកំប្លែង និងជាពិធីករស្រស់សង្ហារ នាយ ព្រែក ក៏បានបង្ហោះសារ ទៅកាន់មហាជនដែរថា “អ្នកដែលធ្លាប់គិតអាក្រក់សាងអាក្រក់មកលើខ្ងុំ ខ្ងុំអធ្យាស្រ័យអោយទាំងអស់ សុំតែម្យ៉ាងសូមអោយប្រទេសទាំងអស់ឈប់ផលិតអាវុធប្រល័យលោកទៅ 🙏#រឿងធនញ្ជ័យ #សង្ឃក្នុងរឿងប៉ុណ្ណោះ” ។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន ក៏បានបង្ហោះសារថា “ស្មានតែល្បីពេករហូតទៅបួសហើយ” និងមានសារជាច្រើនទៀតបានសួរទៅនាយព្រែក។

ប្រភព៖ Kheng Ratanak

Leave a Reply

Your email address will not be published. Required fields are marked *