ប្អូនប្រុស ទេព ពិសិដ្ឋ ត្រូវជនខិលខូច យកឈ្មោះដើរខ្ចីលុយគេ ពេញហ្វេសប៊ុក…

ប្អូនប្រុស ទេព ពិសិដ្ឋ ត្រូវជនខិលខូច យកឈ្មោះដើរខ្ចីលុយគេ ពេញហ្វេសប៊ុក...

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ នូវវត្តមានរបស់ប្អូនប្រុស ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ដែលបានបង្ហាញពីសមត្ថភាពបានយ៉ាងល្អក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២នេះ។

ស្របពេលដែលមានប្រជាប្រិយភាពខ្លាំងឡើងនោះទេ ស្រាប់តែមានជនខិលខូចបង្កើតគណនីហ្វេសប៊ុក និងដាក់រូប និងឈ្មោះប្អូនប្រុស ដើម្បីធ្វើអាជីវកម្មបោកប្រាស់ខ្ចីលុយអ្នកដទៃទៅវិញ។

យ៉ាងណាមិញប្អូនប្រុស ទេព ពិសិដ្ឋ ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា “ពូកែមេសបង Fake Account ហេីយឆាតដើរបោកប្រាស់លុយគេទៀត🙂😫☺️”

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Si Noeun បានបង្ហោះសារថា “ជនឆបោកលុយសម័យថ្មីបងបងគួប្រយ័ត្នទាំងអស់គ្នាគួយល់ហើយលុយពិបាករកណាស់កុំចង់ចាយលុយញើសឈាមអ្នកដ៍ទៃវាឆាប់ដេកគុកណាស់😂😂😂មិនឆាតជាអក្សតែឆាតសម្លេងតែម្ដងឆ្លាតដល់ហើយតែនៅចាញ់កម្រិតបងឆ្លាតជាង😂😂”។

ទន្ទឹមនឹងនោះដែរ ក៏មានប្រិយមិនជាច្រើន បានធ្វើការខមិនតបទៅប្អូនប្រុសថា “សិទ្ធ អូនត្រូវរកវិធានការណាមួយទៅដេីម្បីកុំអោយគេយល់ច្រលំលេីអូនកាន់តែច្រេីន”។


ប្រភព៖ Tep Piseth

Leave a Reply

Your email address will not be published. Required fields are marked *