យុវជន២នាក់ បងប្អូន ជនជាតិវៀតណាម បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយចំណាយលុយទិញរថយន្តកញ្ចាស់ មកកែច្នៃរហូតបង្កើតបាន ជារថយន្តស្ព័រ យ៉ាងស្រស់ស្អាត…!!!

យុវជន២នាក់ បងប្អូន ជនជាតិវៀតណាម បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយចំណាយលុយទិញរថយន្តកញ្ចាស់ មកកែច្នៃរហូតបង្កើតបាន ជារថយន្តស្ព័រ យ៉ាងស្រស់ស្អាត...!!!

វៀតណាមៈ យុវជន២នាក់ បងប្អូន ត្រូវបានគេស្គាល់ឈ្មោះថា Vo Trung Kien អាយុ២០ឆ្នាំ និងម្នាក់ទៀតដែលជាបងប្រុសរបស់គេ អាយុ២៥ឆ្នាំ មិនបង្ហាញឈ្មោះ រស់នៅក្នុងប្រទេសវៀតណាម។ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយចំណាយលុយទិញរថយន្តកញ្ចាស់ ឬរថយន្តធន់ល្មមតម្លៃទាប ដើម្បីយកមកជួសជុល និងកែច្នៃខ្លួនឯងបន្ថែម រហូតបង្កើតបានជារថយន្តស្ព័រយ៉ាងស្រស់ស្អាត។ 

តាមប្រភពបានឲ្យដឹងថា អ្នកទាំងពីរនេះ មានក្តីស្រមៃក៏ដូចជាគំនិតចង់ធ្វើរឿងបែបនេះ តាំងពីយូរណាស់មកហើយ ប៉ុន្តែគ្រាន់តែថាពុំទាន់មានឱកាសគ្រប់គ្រាន់ ខណៈទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលពួកគេបានសម្រេចចិត្តចាប់ដៃគ្នា សាកល្បងច្នៃបង្កើតរថយន្តនេះឡើងតែម្តង។ ជាក់ស្តែង Kien ហើយនិងបងប្រុសរបស់គេ ទិញត្រឹមតែរថយន្តកញ្ចាស់ (ឡានធ្លាប់ជួបគ្រោះថ្នាក់) តម្លៃត្រឹមតែ ៣០០០ដុល្លារ អាមេរិកប៉ុណ្ណោះ ដើម្បីយកមកជួសជុលនិងកែច្នៃបន្ថែម ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

រយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ មនុស្សដែលមិនធ្លាប់មានបទពិសោធន៍ ចំណេះជំនាញខាងគ្រឿងយន្ត (មើលតាមអ៊ីនធើណែត) ប៉ុន្តែនៅទីបំផុត Kien និងបងប្រុស ក៏នៅតែអាចច្នៃបង្កើតបានចេញជារូបរាងរថយន្តខ្មៅក្រិប យ៉ាងឡូយឆើត ដែលមិនចាញ់ទៅនឹងរថយន្តស្ព័រទំនើបៗនោះឡើយ ធ្វើឲ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរមិនបាន ៕

Leave a Reply

Your email address will not be published. Required fields are marked *