អុញនោះប៉ះគ្នាហើយចាំមើលថានឹងមានអ្វីកើតឡើង!!! បន្ទាប់ពី ដេននី ក្វាន់ លេងចំៗ តតាំង តាន់ គឹមសួរ ថាជាក្រុមយកមុខផង…!!!

អុញនោះប៉ះគ្នាហើយចាំមើលថានឹងមានអ្វីកើតឡើង!!! បន្ទាប់ពី ដេននី ក្វាន់ លេងចំៗ តតាំង តាន់ គឹមសួរ ថាជាក្រុមយកមុខផង...!!!

ភ្នំពេញ៖ ផ្អើលអស់បណ្ដាញសង្គមហើយ ខណៈនេះនាង ដេននី ក្វាន់ បានធ្វើការបង្ហោះសារមួយនៅលើបណ្ដាញសង្គម ដែលទំនងជាផ្ញើទៅកាន់លោក តាន់ គឹមសួរ ដោយប្រើពាក្យមិនគប្បីមួយចំនួនថា«ធុញអាសង្គមយកមុខនិងចុយម្រាយហើយ ធ្វើដូចឯងនិងស្អី?»។

គួររំលឹកផងដែរថា កាលពីម្សិលមិញនេះលោក តាន់ គឹមសួរ បានយកព័ត៌មានរបស់នាង ចោម ច័ន្ទ ដែលផ្អើលអស់សារព័ត៌មានចុះផ្សាយថាមានសម្រស់ ស្រស់ស្អាតប្រៀបបាននិងតុក្កតា ដោយរូបលោកបានយកមកប្រៀបធៀប ជាមួយរឿងហេតុដែលបង្កឲ្យសង្គមខ្មែរកើតមានអំពើចាប់រំលោភស្ទើរតែជារៀងរាល់ថ្ងៃបែបនេះថា«ដោយសារតែការបង្ហោះនូវរូបភាពដ៏សិចស៊ី អស់ទាំងនេះហើយ ទើបសព្វថ្ងៃនេះសង្គមយើងកើតមានអំពើរំលោភជាច្រើនករណី»។ ខណៈរូបភាពរបស់នាង ចោម ចន្ទ័ ដែលធ្វើការបង្ហោះកាលពីម្សិលមិញនេះ គ្រាន់តែមើលមួយភ្លេតនាំអស់មហាជន កើតចិត្តក្ដៅប្រាណ និងនាំគ្នាធ្វើការចែករំឡែកជាច្រើនសន្ធឹកសន្ធាប់។

Leave a Reply

Your email address will not be published. Required fields are marked *