វ័យទើបតែ១២ឆ្នាំ Net Idol​ ខំសន្សំលុយធ្វើផ្ទះជូនម្តាយនោះ ស្រាប់តែដួលសន្លប់ ខណៈពេលកំពុងថត ព្រោះតែ…

វ័យទើបតែ១២ឆ្នាំ Net Idol​ ខំសន្សំលុយធ្វើផ្ទះជូនម្តាយនោះ ស្រាប់តែដួលសន្លប់ ខណៈពេលកំពុងថត ព្រោះតែ...

ថៃ៖ កាលពីពេលថ្មីៗនេះ ក្មេងប្រុសវ័យ១២ឆ្នាំ មានឈ្មោះថា​ Nesty Spicy ដែលមានមហាជនជាច្រើន មិនថានៅក្នុងប្រទេស និងក្រៅប្រទេសនោះទេ សុទ្ធតែបានស្គាល់ក្មេងប្រុសរូបនេះ។ ក្មេងប្រុស Nesty Spicy វ័យទើបតែ១២ឆ្នាំប៉ុនណោះ តែអាចលទ្ធភាព រកលុយធ្វើផ្ទះជូនអ្នកមានគុណបានយ៉ាងស្អាត ក្រោយពីចូលប្រឡូកសិល្បៈមិនយូរប៉ុន្មាននោះ។ 

នៅលើគណនីហ្វេសប៊ុក កុមារា Nesty Spicy រូបនេះ ក៏បានបង្ហោះរូបភាពរបស់ខ្លួន កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភពីប្អូនយ៉ាងខ្លាំង។ 

ជាក់ស្តែង Net Idol​  ដែលជាឈ្មោះរបស់ប្អូននៅក្នុងវិស័យសិល្បះ  តែងតែមានអារម្មណ៍ថប់ៗដង្ហើម (ជំងឺប្រចាំកាយ ជារឿយៗ ទាក់ទងជាមួយនឹងប្រព័ន្ធដកដង្ហើម)  ដែលជាហេតុធ្វើឲ្យក្មេងប្រុសម្នាក់នេះ បានដួលសន្លប់ខណៈពេលកំពុងតែថត ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះជាបន្ទាន់ភ្លាមៗ។

នៅក្រោមការមើលថែពីសំណាក់ក្រុមគ្រូពេទ្យ ពេលនេះ Net Idol ក៏បានធូរស្បើយពីជំងឺផងដែរ ក្រោយពីធ្វើការសង្រ្គោះពីក្រុមវិជ្ជបណ្ឌិត។ ខណៈពេលនេះ​ ភាពក្រៀមក្រំ ប្រែក្លាយមកជាស្នាមញញឹម ខណៈពេលប្អូនប្រុសបានដឹងខ្លួនឡើងវិញ៕

ប្រភព៖ เนสตี้ สไปร์ทซี่

Leave a Reply

Your email address will not be published. Required fields are marked *