ស៊ឹម សូលីកា ធ្វើខួបកំណើតឲ្យកូនស្រីសំណព្វចិត្ត គម្រប់ខួប១៨ឆ្នាំ ពោលពេញទៅដោយស្នាមញញឹម និងសុភមង្គល

ស៊ឹម សូលីកា ធ្វើខួបកំណើតឲ្យកូនស្រីសំណព្វចិត្ត គម្រប់ខួប១៨ឆ្នាំ ពោលពេញទៅដោយស្នាមញញឹម និងសុភមង្គល

ភ្នំពេញ៖ កាលពីយប់មិញនេះ អតីតតារាសម្តែង និងពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាងស៊ឹម សូលីកា បានរៀបចំពិធីខួបកំណើតឲ្យកូនស្រីយ៉ាងអធិកអធម ពោលពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។

យ៉ាងណាមិញ​ នៅក្នុងពិធីខួបកំណើតនេះ គេសង្ខេតឃើញមានតារាប្រុសស្រីបានអញ្ជើញចូលរួមជាច្រើនផងដែរ។ នៅក្នុងថ្ងៃពិសេសមួយនេះ កូនស្រីសំណព្វចិត្តរបស់អ្នកនាងស៊ឹម សូលីកា ពិតជាស្រស់ស្អាតខ្លាំងណាស់។

ជាមួយគ្នានេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ក៏បានចូលមកខមិនជូនពរកញ្ញា ឲ្យជួបតែសេចក្តីសុខ និងសម្រស់កាន់តែស្រស់ស្អាតថែមទៀតផង៕

ប្រភពរូប៖ Chea Vannarith

Leave a Reply

Your email address will not be published. Required fields are marked *