ខេម បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកជូនទៅដល់លោក ខេមរៈ សិរីមន្ត….!!! (មានវីដេអូ)

ខេម បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកជូនទៅដល់លោក ខេមរៈ សិរីមន្ត....!!! (មានវីដេអូ)

លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងជួរមុខដែលមានកេរ្តិ៌ឈ្មោះបោះសម្លេងមិនថមថយអស់ជាច្រើនឆ្នាំមកហើយ តាមរយៈបទចម្រៀងជាច្រើនដ៏ពិរោះៗ និងគុណភាពសម្លេងល្អ បានធ្វើឲ្យលោកកាន់តែទទួលបានការគាំទ្រជាបន្តបន្ទាប់ ហើយការងារក្នុងវិស័យសិល្បៈរបស់លោក គឺពិតជាកើនឡើងជាលំដាប់ ដូចជាច្រៀងនៅតាមការប្រគុំតន្ត្រីធំតូច តាមបណ្តាលខេត្ត ក្រុង នានា ព្រមទាំងការថតពាណិជ្ជកម្មជាដើម។

ចំណែកតារាចម្រៀងប្រុសដែលមានឈ្មោះបោះសម្លេង ប្រចាំផលិតកម្មថោនឯនេះវិញគឺ លោក ខេម ត្រូវបានមហាជនជាច្រើនទទួលស្គាល់ពីសមត្ថភាព និងសម្លេងដ៏ពីរោះបែបស្អករបស់លោក ដែលបានទទួលការគាំទ្ររយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសនាពេលបច្ចុប្បន្នតារាចម្រៀងដ៏ល្បីរូបនេះ តែងតែបង្ហាញវត្ថមាននៅក្នុងការប្រគុំតន្រ្តីនាៗ ហើយក៏តែងតែចេញទៅសម្តែងនៅក្រៅប្រទេសជាច្រើនច្រើនសារផងដែរ។

ហើយពេលថ្មីៗនេះ លោក ខេម ក៏បាននិយាយរឿងរ៉ាវមួយចំនួនទាក់ទងនឹងតារាចម្រៀងរៀមច្បងរបស់លោក ហើយនោះគឺ លោក ខេមរៈ សិរីមន្ត ដោយលោក ខេម បានប្រាប់ថា លោកគោរពស្រលាញ់ លោក ខេមរៈ សិរីមន្ត ណាស់ ព្រោះតែ លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដែលមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាអ្នកចំរៀងដោយសារតែការប្រលងត្រឹមត្រូវ មិនមែនតាមខ្សែ តស៊ូក្នុងជីវិត ច្រៀងតាំងតែពីជីវភាពក្រលំបាក រហូតបានមានជីវភាពធូធារមកដល់សព្វថ្ងៃ។

ចង់ដឹងលំអិតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ:

Leave a Reply

Your email address will not be published. Required fields are marked *