បង​ប្អូនអាច​ទេ សុំ​កម្លាំងចិត្ត និង​ពាក្យ​ជូនពរ​ ពួកគាត់ម្នាក់​មួយ​ម៉ាត់!!! ថ្ងៃទី១២នេះ ពួកគាត់ទាំង២នាក់ ចូលរោងការហើយ….!!!

បង​ប្អូនអាច​ទេ សុំ​កម្លាំងចិត្ត និង​ពាក្យ​ជូនពរ​ ពួកគាត់ម្នាក់​មួយ​ម៉ាត់!!! ថ្ងៃទី១២នេះ ពួកគាត់ទាំង២នាក់ ចូលរោងការហើយ....!!!

ភ្នំពេញៈ កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លង​ទៅ មានការ​ភ្ញាក់​ផ្អើ​រ​មួយ​ ដោយ​គណនីហ្វេ​ស​បុ​ក​ឈ្មោះ ចៅ​ខ្មែរ បានបង្ហាញមុខ​គូស្នេហ៍​ជា​សាធារណៈ។ និងបានរូប​ធៀប​ការ រៀបរាប់​ពី​ប្រវត្តិ​ស្នេហាថា “​យើង​តស៊ូ​ជាមួយ​គ្នា​យូរ​ឆ្នាំ​ហើយ ក្រលំបាក គ្មាន​លុយ​ស៊ី​បាយ គេ​មើលងាយ គេ​គិត​អាក្រក់​លើ គេ​មើល​ពី​ចុង​សក់​​ដល់​ចុង​ក្រចកជើង តែ​ទីបំផុត​យើង​អាច​កាន់​ដៃ​គ្នា ​ចូល​រោង​ការថ្ងៃ​ទី​12 នេះ​ហើយ​។ ចាំ​បាន​ថ្ងៃមួយ ថ្ងៃ​ខ្ញុំ​ដេក​ឈឺ​នឹង​កន្ទេល គ្មាន​លុយ​សូ​ម្បី​តែ​100​រៀល មាន​តែ​គាត់និង​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ ​ល័​ក្ខ ​ទេដែល​នៅ​ក្បែរ​ខ្ញុំ​​” ។ មិនត្រឹមតែប៉ុននិងគាត់​ក៏​បាន​សុំ​ពាក្យ​ជូនពរ​ ពី​បង​ប្អូន​ទាំងអស់​នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​សរសេរ​ថា “បង​ៗ​អាច​ទេ សុំ​កម្លាំងចិត្ត និង​ពាក្យ​ជូនពរ​ម្នាក់​មួយ​ម៉ាត់​” ​។

គួរ​បញ្ជាក់​ថា ចៅ​ផ្សារ​ខ្មែរ​ក៏​ជា​បុគ្គល​ ដែល​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​ដែល និង​បាន​ឧបត្ថម្ភ​ដល់​បេក្ខភាព​ប្រឡង​កម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី​១ គឺ​កុមារី ឃុ​យ មួយ​ហៀ​ង​។ នេះ​ជា​អាពាហ៍ពិពាហ៍​ ដែល​អាច​និយាយ​បាន​ថា ជា​មង្គលការ​របស់​អ្នកសិល្បៈ​ទី​១ ដែល​ហ៊ាន​រៀប​ការ​ជាមួយ​បុរស​ដូច​គ្នា ​ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់ ខណៈ​ដែល​គ្រាន់តែ​លោក​ប្រកាស​ឲ្យ​ដឹង​ពី​ថ្ងៃ​ចូល​រោង ក៏​មានការ​ចាប់អារម្មណ៍​ពី​ស្រទាប់​មហាជន​បាត់​ទៅ​ហើយ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *