រកឃើញហើយ! ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវ​កាល​ទី​២ បានទៅលើ ទេព ពិសិដ្ឋ និងប្រាក់រង្វាន់ ១០០លានរៀល (មានវីដេអូ)

រកឃើញហើយ! ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវ​កាល​ទី​២ បានទៅលើ ទេព ពិសិដ្ឋ និងប្រាក់រង្វាន់ ១០០លានរៀល (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​២ បានមកដល់វគ្គផ្តាច់ព្រ័ត្រ​ហើយ ដោយរៀបចំ​ឡើងលើទូរទស្សន៍​ហង្ស​មាស​នៅ​ផ្សារ​អ៊ី​អន​ ខណ្ឌ​សែន​សុខ នា​រាត្រី​ថ្ងៃ​សៅរ៍ ទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺបានទៅលើបេក្ខជន​ ទេព ពិសិដ្ឋ ។​

ក្នុងនោះដែរ យើងសង្កេតឃើញថា មានមហាជនជាច្រើនចូលរួមទស្សនា ​ជាពិសេសក៏ឃើញ វត្តមានដោយឯកឧត្តម ខៀវកញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ។ជ័យលាភីបានទៅលើ បេក្ខជន​ ទេព ពិសិដ្ឋ ទទួលបាន​ប្រាក់រង្វាន់​១០០​លាន​រៀល ហើយ​បាន​ក្លាយជា​ម្ចាស់​ពាន The Kids Cambodia រដូវ​កាល​ទី​២ ។

ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បេក្ខភាពនីមួយៗបានវឹកហាត់យ៉ាងសស្រាក់សស្រាំង ដើម្បីឲ្យទស្សនិជនបន្តបោះឆ្នោះជូន ក្លាយជាម្ចាស់ពាន The Voice Kids Cambodia រដូវ​កាល​ទី​២ ដោយ​វគ្គ​ទីមួយ កូនក្រុម​របស់​កញ្ញា សួស វិ​ហ្សា ឡើង​បកស្រាយ​មុនគេ ដោយ ផន សៀង​លិ អាយុ​៨​ឆ្នាំមក ​ពី​ខេត្តកំពង់ស្ពឺ ច្រៀង​បទ “សង្សារ​អើយ​ឲ្យ​បង​សុំទោស​” បន្ទាប់មក វណ្ណ ណា​ណា អាយុ​១៤​ឆ្នាំ​ពី​ខេត្តកណ្តាល ច្រៀង​បទ “​បៀម​ព្រះ​មក​ស្បថ​ក៏​មិន​ជឿ​ង​” ​ ​សម្រាប់​កូនក្រុម​របស់លោក ព្រាប សុវត្ថិ វិញ យន់ តុលា អាយុ​១៤​ឆ្នាំ​ពី​ខេត្តក្រចេះ បកស្រាយ​បទ “ដកដង្ហើម​ហូរ​ទឹកភ្នែក​” មុនពេល​ដែល យ៉ាង ចាន់​រតនា អាយុ​១៣​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ ច្រៀង​បទ “​គេ​ល្អ​ប៉ុណ្ណា​ទើប​បង​ភ្លេច​អូន​” ។​ ​ចុងក្រោយ​គឺ​កូនក្រុម​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ដោយ ទេព ពិសិដ្ឋ អាយុ​១៤​ឆ្នាំ​ពី​ខេត្តសៀមរាប ច្រៀង​បទ “ឈឺចិត្ត​ពេក​ទើប​យំ​” រីឯ រ៉េត រ៉ែ​ន អាយុ​១៤​ឆ្នាំ​ពី​ខេត្ត​ត្បូងឃ្មុំ បកស្រាយ​បទ “ជើងមេឃ​ពណ៌​ខ្មៅ​” ។​

ក្រោយ បេក្ខភាពច្រើនរួចហើយ ក៏តំរូវឲ្យគ្រូបង្វឹក និងកូនក្រុមច្រើនរួមគ្នា ដោយ​កញ្ញា សួស វិ​ហ្សា បកស្រាយ​បទ “កំដរ​ខ្ញុំ​បន្តិច​បានទេ​?” ជាមួយ សៀង​លិ និង​ណា​ណា បន្ទាប់មក លោក ព្រាប សុវត្ថិ លើកយក​បទ “ថ្ងៃបាក់រសៀល​” ទៅ​សារ​សង​ជាមួយ តុលា និង​រតនា និង​ចុងក្រោយ កញ្ញា ឱក សុគន្ធ​កញ្ញា ច្រៀង​បទ “កាត់ចិត្ត​បែបណា​?” ជាមួយ ពិសិដ្ឋ និង​រ៉ែ​ន​៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *