អីយ៉ាស់ !!!​ តារាចម្រៀង របស់ថោន និងតារាចម្រៀងរបស់ហង្សមាស​បានចាប់ដៃគូរជាមួយគ្នាធ្វើឲ្យកក្រើកឆាក….!!! (មានវីដែអូ)

អីយ៉ាស់ !!!​ តារាចម្រៀង របស់ថោន និងតារាចម្រៀងរបស់ហង្សមាស​បានចាប់ដៃគូរជាមួយគ្នាធ្វើឲ្យកក្រើកឆាក....!!! (មានវីដែអូ)

ភ្នំពេញ៖ តរាចម្រៀងផ្តើមអាជីពពីការប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោកដូចគ្នា ម៉ៅ ហាជី និង បាន មុន្នីល័ក្ខ បានចែក​ខណ្ឌផលិតកម្មគ្នា ខណៈ​ដែលប្រុសសង្ហា ម៉ៅ ហាជី បរាជ័យលើកពាន Cambodian idol រដូវកាលទី១ ត្បិតប្រជែងមិនឈ្នះ នី រតនា នោះ រត់ទៅចូលថោនទាំងភាពចម្រូងចម្រាស់ ផ្ទុះពីអតីតកូនក្រុម ឆន សុវណ្ណារាជ ប្រឡង The Voice រដូវកាលទី១។

ទោះបីជាលោក ម៉ៅ ហាជី មិនបានលើងឆាករបស់ហង្សមាសក្តីក៏លោកនៅតែព្យាយាមស្កាត់ជួបនិង​ បាន មុន្នីល័ក្ខ ហើយបានចាប់ដៃគូរជាមួយគ្នាអង្រួនអារម្មណ៍ មហាជនឲ្យមានការភ្ញាក់ផ្អើលទាល់តែបានហើយកាលពីដើមខែ​​ វិច្ឆិកានេះ ក្នុងកម្មវិធិ «តន្ត្រីស្រុកស្រែ» របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលអ្នកទាំង ២បានលើកយកបទ «បងទ្រាំមិនបានទេ ពិសី» និង «ជំនោរកត្តិក» បកស្រាយរួមគ្នា បង្កឲ្យអ្នកទស្សនាលាន់មាត់សរសើរថា «អស្ចារ្យមែន»។ វត្តមានដ៏ពិសេសរបស់តារា ២នេះ ត្រូវប្រភពអ្នកគាំទ្រម្នាក់បង្ហាញថា «នេះមិនមែនជាលើកទី១ទេ ដែលអ្នកទាំង ២ ច្រៀងរួមគ្នា គឺប៉ុន្មានខែមុន ហាជី និង មុន្នីល័ក្ខ ក៏ធ្លាប់បកស្រាយចម្រៀងរួមគ្នាដែរ»។(មានវីដេអូ)

Leave a Reply

Your email address will not be published. Required fields are marked *