សរសើរប្ដីពេញមាត់….សំណាងធំបំផុតក្នុងជីវិតរបស់មនុស្សស្រីគឺបានប្ដីបែបនេះ !

សរសើរប្ដីពេញមាត់....សំណាងធំបំផុតក្នុងជីវិតរបស់មនុស្សស្រីគឺបានប្ដីបែបនេះ !

ជីវិតមនុស្សស្រីមានសំណាងបំផុតពេលបានប្ដីល្អ ហើយរឹតតែមហាសំណាងនោះគឺមានឪពុកម្ដាយក្មេកយល់ចិត្ត ។ កាលពីចុងខែតុលាកន្លងទៅនារីម្នាក់ចាត់ទុកថាខ្លួនជានារីមានសំណាងបំផុតនៅពេលបានបុរសម្នាក់នេះជាប្ដី ។

គាត់រៀបរាប់ថា៖ «ពីច័ន្ទដល់សៅរ៍ប្ដីខ្ញុំធ្វេីការរហូតដល់ម៉ោង6ល្ងាច ចេញមកជួនកាលសុំខ្ញុំទៅលេងប៉ាល់1ម៉ោង ថ្ងៃអាទិត្យដឹងតែជួយដឹកឥវ៉ាន់Onlineប្រពន្ធរាល់អាទិត្យមិនដែលរអ៊ូមួយម៉ាត់ទេ មកដល់ផ្ទះប្រមូលខោអាវបោកខ្ទេច រៀបចុំបាយទឹកអោយប្រពន្ធ យប់ឡេីងមុនគេងអង្គុយច្របាច់ជេីងខ្លាចប្រពន្ធរមួលក្រពេី បេីរឿងផឹកសុីគ្មានផឹកជាមួយអ្នកណាក្រៅពីបងប្អូនពូមីងទេ ហេីយបេីរឿងដេីរលេងផឹកសុីជាមួយមិត្តភក្តិដាច់យប់គឺមិនដែលសោះ ខ្ញុំមិនមែនមានសំណាងទេ តែខ្ញុំមានសុភក្តមង្គលនឹងជីវិតរបស់ខ្ញុំណាស់ អរគុណគ្រប់យ៉ាងណា៎ប្ដីសំលាញ់» ៕ ប្រភព៖ ហ្វេសប៊ុក Bee Riya Pich

Leave a Reply

Your email address will not be published. Required fields are marked *