កិច្ចសម្ភាសន៍ ម្ចាស់ពានរង្វាន់The Voice Kids ទេព ពិសិដ្ឋ បង្ហើបពីអារម្មណ៍ពិត នៅពេលជាប់ជាម្ចាស់ពាន និងប្រាប់ពីគោលបំណងរបស់ប្អូនទៅថ្ងៃអនាគត…(មានវិដេអូ)

កិច្ចសម្ភាសន៍ ម្ចាស់ពានរង្វាន់The Voice Kids ទេព ពិសិដ្ឋ បង្ហើបពីអារម្មណ៍ពិត នៅពេលជាប់ជាម្ចាស់ពាន និងប្រាប់ពីគោលបំណងរបស់ប្អូនទៅថ្ងៃអនាគត...(មានវិដេអូ)

ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​២  កាលពីពេលថ្មីៗនេះ បានរកឃើញម្ចាស់ពានហើយ កាលពីរាត្រី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ 

ប្អូនប្រុសទេព ពិសិដ្ឋ ដែលបងប្អូនជាច្រើនបានស្គាល់ថាជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ពិតជាមិនធ្វើឲ្យបងប្អូនមិនខកចិត្តនោះទេ ព្រោះថាទីបំផុត ប្អូនប្រុសគឺជាអ្នកលើកពាន នៅរដូវកាលទី២ ព្រមជាមួយនឹងប្រាក់រង្វាន់ជាច្រើនផងដែរ។

ជាក់ស្តែងនាព្រឹកមិញនេះ តារាចម្រៀងវ័យនិងជាម្ចាស់ពាននោះ កំពុុងតែត្រៀមខ្លួន ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សនោះ ស្រាប់តែលេចមុខម្តងទៀត នៅក្នុងកម្មវិធីព័ត៏មានពេលព្រឹក ដែលមានពិធីករនិងពិធីការិនី យ៉ាងស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ក៏បានធ្វើការសម្ភាសន៍ទៅលើម្ចាស់ពានផងដែរ។

នៅក្នុងកិច្ចសម្ភាសន៍នោះផងដែរ ប្អូនប្រុសក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង។ ម្ចាស់ពានរូបនេះ ក៏បានបង្ហើបនូវហេតុផល ដែលជ្រើសយកតារាស្រីកញ្ញា ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹករបស់ប្អូន។

ប្អូនប្រុសក៏បានប្រាប់ឲ្យដឹងថា ដោយសារតែប្អូនស្រលាញ់ និងចូលចិត្តជាមួយនឹងអត្តចរិក ក៏ដូចជាសមត្ថភាពរបស់កញ្ញា ហើយក្រុមគ្រួសារក៏មានការពេញចិត្តចំពោះកញ្ញាផងដែរ។

ប្អូនប្រុសក៏បានប្រាប់ពីគោលបំណងផងដែរថា ប្អូបប្រុសមានគោលបំណងចង់ក្លាយជាតារាចម្រៀង ក្រៅពីមុខរបរចម្រៀងប្អូនប្រុស ក៏ចង់ក្លាយជាអ្នកលក់ដូចជាម៉ាក់ និងប៉ារបស់ប្អូនប្រុសផងដែរ៕

បើចង់ដឹងពីព័ត៏មានច្បាស់សូមបងប្អូនចូលរួមទស្សនាវិដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *