គួរឲ្យសរសើរដល់ទឹកចិត្ត កញ្ញា ពេជ្រ សូលីកា ខ្លាំងណាស់ យកថ្ងៃខួបកំណើតរបស់ខ្លួនទៅប្តូរយកស្នាមញរញឹមកុមារកំព្រារជាច្រើន…..!!!! ( មានវីដែអូ)

គួរឲ្យសរសើរដល់ទឹកចិត្ត កញ្ញា ពេជ្រ សូលីកា ខ្លាំងណាស់ យកថ្ងៃខួបកំណើតរបស់ខ្លួនទៅប្តូរយកស្នាមញរញឹមកុមារកំព្រារជាច្រើន.....!!!! ( មានវីដែអូ)

តារាសចម្រៀងស្រីដែលទើបតែលេចមុខសារជាងថ្មី​ បានអង្រួនបេះដូងរបស់អ្នកគាំទ្រ កញ្ញា ពេជ្រ សូលីកា បានត្រលប់មកវិញសារជាថ្មីជាមួយនិងសម្រស់ដែររឹតតែស្រស់ស្អាត និងគួរឲ្យស្រឡាញ់ទៀតផងនោះបានធ្វើឲ្យអ្នកគាំទ្ររមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​។ មិនត្រិមតែប៉ុណោ្ណះ តារាចម្រៀងស្រីរូបនេះ​ក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើជាមួយនិងបទចម្រៀងថ្មីៗរបស់នាង​ និងការសម្តែងនូវភាពយន្តខ្នាតខ្លី ជាពិសេសថែមទាំងបានគ្រប់គ្រងនៅតំណែងជាតួឯកជាមួយនិងលោក នីកូ​ នៅក្នុងខ្សែភាពយន្តរឿងភាគថ្មី ដែលមានចំណងជើងថា “អាពាហ៍ពិពាហ៍ចៃដន្យ” របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលកំពុងតែដំណើរការថត។

យ៉ាងណាមិញនៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ពេជ្រ សូលីកា​​ កាលពីថ្ងៃទិីី ១១ ខែ វិច្ចិកា​ ឆ្នាំ២០១៨ កន្លងផុតទៅនេះតារាស្រីរូបនេះក៏បានឆ្លៀងពេលពីកាងាររបស់ខ្លួនមករៀបចំនួវកម្មវិធីសប្បុរសធម៌ ជាមួយនិងកុមារា និងកុមារី​​ ដែលពួកគេទាំងអស់គឺជាក្មេងកំព្រា ដែលរស់នៅ Cambodia Care center ដែលនៅក្នុងពេលនោះវាក៏ជាថ្ងៃដែលគំរប់ខួបកំណើតរបស់នាង​ដែរ បន្ទាប់មក សូលីកា  ក៏បានរៀបចំជូនដូចជាការចែកជូននូវ​សម្ភារៈសិក្សា ព្រមទាំង​អាហារនិភេសជ្ជៈមួយចំនួនផងដែរ។

ជាមួយនិិងអំពើសម្បុរសធម៏នេះបានធ្វើឲ្យ ពេជ្រ សូលីកា បានសរសេររៀបរាប់ទាំងអារម្មណ៍រំភើបត្រេកអរថា ៖សំនួរសួរថាសើចម៉ាអស់ដៃបែបនេះ ដប់ឆ្នាំមានប៉ុន្មានដងសំរាប់យើង? ក្ដីសុខតែងរង់ចាំអោយយើងជានិច្ទ អ្វីដែលសំខាន់តើយើងចេះទទួលយកវាអត់ ធ្លាប់អត់? សើចឡើងភ្លេចខ្លួន ថាមាន camera man ចាំលួចថត ហេហេ ព្រោះអីដឹងអត់ ព្រោះវាចេញពីអារម្មណ៍ពិតៗដែលយើងបានទទួល ស្នាមញញឹម ភាពរីករាយ ក្ដីសុខ អរគុណដល់ V Studios ដែលបានផ្ដិតយករូបភាពដ៏មានន័យជូនដល់នាងខ្ញុំ”។

តោះមកមើលវីដេអូនៅខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *