កើតអី ស៊ីន យូប៊ីន បានលេងសុទ្ធតែពាក្យ (អញ) និងពាក្យ (ចិត្តខ្មៅ) បែបនេះ….!!!

កើតអី ស៊ីន យូប៊ីន បានលេងសុទ្ធតែពាក្យ (អញ) និងពាក្យ (ចិត្តខ្មៅ) បែបនេះ....!!!

ភ្នំពេញៈ តារាសម្ដែងវ័យក្មេង រូបស្រស់ ស៊ីន យូប៊ីន មួយរយៈនេះ កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់មហាជន នៅសកម្មភាពមនុស្សធម៌ជាច្រើននៅក្នុងសង្គម។ និងក៏កំពុងតែរវល់ច្រើនណាស់ដែរ នៅក្នុងវិស័យសិល្បះ ទន្ទឹមនិងប្រជាប្រិយភាពកើនឡើងទ្វេដងនេះ តារាសម្ដែងសាច់សខ្ចីរូបនេះ ក៏បានរំលេចសារគួរឲ្យចាប់អារម្មណ៍ ​នៅលើបណ្ដាញសង្គមថា “មានគេប្រើពាក្យថាឃើញអញឡើងចង់ឡើងតាមអញដែរ មនុស្សទូរទាំងពិភព​​លោក​​អាច​​នឹងមិនដឹងថា អ្នកឡើងតាមផ្លូវកាត់មួយណា តែអ្នកខ្លួនឯងដឹងច្បាស់ថា អ្នកឡើងតាមផ្លូវណាហើយ​​​ផ្លូវដែលអ្នកឡើងនោះវាកាត់លឿនពេកខ្ញុំមិនដែលគិតថា នឹងចង់ឡើងតាមដែរ។ ចឹងហើយសូមអញ្ចើញរក្សាសេចក្តីសុខនិងភាពឡូយឆាយរបស់អ្នកអោយបានល្អទៅ ព្រោះនៅលើលោកនេះ​​គ្មានអ្វី​​​ស្ថិ្ថតស្ថេរទេ កុំកើតមកខ្មៅកាយហើយថែមខ្មៅចិត្តទៀត dear For someone who never get enough “។

តាមរយៈសារស័ព្ទបង្គប់ន័យឌឺដងរបស់នាងត្រូវបានមហាជនលើកឡើងថាទំនងជានាងមានទំនាស់ជាមិត្ត រួមទ្រនំ ណាម្នាក់ហើយមើលទៅបានជាបង្ហោះសារផ្លែផ្កាដាក់គ្នាបែបនេះ ក្នុងសារនោះផងដែរគេក៏ឃើញ​​មានអ្នកចូលថា« ខ្ញុំខ្មៅមែន តែខ្ញុំអត់ខ្មៅចិត្ត» ភ្លាមនោះស៊ីនយូហាក់តបទាំងមានកំហឹងវិញថា​​ចឹងកុំយក​​ដាក់ខ្លួនពៅ។

Leave a Reply

Your email address will not be published. Required fields are marked *