សូមបងប្អូនមកទស្សនានៅ ហ្វូងសត្វព្រៃដ៏កម្រដែលនៅក្នុងប្រទេស កម្ពុជា យើងទាំងអស់គ្នា…..!!!

សូមបងប្អូនមកទស្សនានៅ ហ្វូងសត្វព្រៃដ៏កម្រដែលនៅក្នុងប្រទេស កម្ពុជា យើងទាំងអស់គ្នា.....!!!

 នៅក្នុងមណ្តាញសង្គមជាច្រើនដែលបានធ្ចើការចែកចាយនៅ​រូបថតជាច្រើនសន្លឹកដែលនៅក្នុងរូបនោះគឺជារូបដ៏កម្ររបស់សត្វព្រៃជាច្រើនហ្វូងដែលសត្វទាំងអស់នោះស្តិតនៅក្នុងទឹកដីខេត្ត ព្រះវិហារ។ រូបថតរបស់សត្វព្រៃទាំងនោះមើលទៅគឺពិតជាស្រស់ស្អាតនិងជាទីចាប់អារម្មណ៍ពីសំណាក់មហាជនផងដែេ។

ជាច្រើនថ្ងៃមកហើយ ដែល ហ្វេសប៊ុក របស់ លោកសាន ព្រហ្ម ជាមន្ត្រីរក្រសួងព័ត៌មាន និង ជាអ្នក មានឈ្មោះល្បីបង្គួរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមមួយនេះ បានបង្ហាញរូបភាពចំនួន ៣ សន្លឹក ដែលក្នុងរូបភាពនោះមាន ដំរី មួយហ្វូង ខ្ទីង មួយហ្វូង និង ល្មាំង មួយហ្វូង ។

ក្រៅពីនេះ នៅក្នុង ហ្វេសប៊ុក របស់ ឧទ្យានឫស្សីត្រឹប ក៏បានបង្ហាញ សត្វទន្សោង មួយហ្វូងត្រូវបានប្រទះឃើញរត់កាត់ផ្លូវ នៅចន្លោះស្នាក់ការក្បាលដំរី និង ស្នាក់ការអូរកាប៉ុក ក្នុងដែនជម្រកសត្វព្រៃ ក្នុងឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ។

Leave a Reply

Your email address will not be published. Required fields are marked *