អ្នកនាង គង់ ចាន់ស្រីមុំ ចូលមន្ទីរពេទ្យ ខណៈពេលហាងរបស់អ្នកនាងក៏មានបញ្ហា

អ្នកនាង គង់ ចាន់ស្រីមុំ ចូលមន្ទីរពេទ្យ ខណៈពេលហាងរបស់អ្នកនាងក៏មានបញ្ហា

ភ្នំពេញ៖ តារាសម្តែងសាច់សខ្ចី អ្នកនាង គង់ ចាន់ស្រីមុំ កំពុងជួបបញ្ហាសុខភាព សម្រាកនៅមន្ទីរពេទ្យ ក្រោយចាក់ថ្នាំសន្លប់ ដើម្បីធ្វើការព្យាបាល​ជំងឺ រោគស្ត្រីក្រោយពីពេលសម្រាលកូនរួច។ ដោយឡែកមានការព្រួយបារម្ភជាខ្លាំង ពីសំណាក់អ្នកគាំទ្រ។

ជាក់ស្តែងនៅក្នុងការបង្ហោះរបស់ស្វាមីអ្នកនាង លោក សីហា បានធ្វើការបង្ហោះលើបណ្តាញសង្គម IG យ៉ាងដូច្នេះថា ប្រពន្ធខ្ញុំនៅគេងពេទ្យ​ ថ្ងៃនេះស្រាប់តែមានបញ្ហាតិចតួចទៅលើហាងរបស់ពួកខ្ញុំ​ គ្រាន់តែគាត់ស្វាងពីថ្នាំសន្លប់ភ្លាម​ ឃើញអតិថិជន​ ផ្តល់មតិពីសេវាកម្មខាងពួកខ្ញុំ​ គាត់​ក៏មិនសប្បាយចិត្ត​ភ្លាម​ ចង់ធ្វើការ Live សុំទោសទៅកាន់ភ្ញៀវទាំងឈឺទៀត​ …. ព្រោះកន្លងមកពួកខ្ញុំរវល់ក៏មិនបានមើលអោយដិតដល់ទៅលើបញ្ហាទាំងនោះ​? ចឹងក៏សូមទោសរាល់បញ្ហាកន្លងមកដែលកើតឡើង​ និងសេវាកម្មមិនល្អទៅកាន់អតិថិជន​ អរគុណសំរាប់ការរិះគន់ដើម្បីស្ថាបនា​?￰ ស្អែកគាត់ធូរ​ គាត់និងធ្វើការ live បកស្រាយ​រាល់បញ្ហាជូនទៅកាន់អតិថិជនទាំងអស់គ្នា”។

ទោះ​ជាយ៉ាង​ណា អ្នកគាំទ្រមួយចំនួន​ ក៏សូមជូនពរឲ្យអ្នកម្តាយហាយសូរូបនេះឆាប់ជាសះស្បើយពីជំងឺផងដែរ៕

ប្រភព៖ គង់ ចាន់ស្រីមុំ

Leave a Reply

Your email address will not be published. Required fields are marked *