ឈ្លោះត្រូវ ឈ្លោះត្រូវ គេមិនទ្រដើរចូលរកគ្នាខ្លួនឯង តើពេលណាទើបដល់វេនរៀបការ ?

ឈ្លោះត្រូវ ឈ្លោះត្រូវ គេមិនទ្រដើរចូលរកគ្នាខ្លួនឯង តើពេលណាទើបដល់វេនរៀបការ ?

ទំនាក់ទំនងរវាងតារាសម្ដែងរូបស្រស់កញ្ញា ឌី សូនីតា និងតារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះលោក អាឡិច សូរ៉ា កាន់តែស្អិតរមួតរហូតធ្វើអោយអ្នកគាំទ្រចោទជាសំណួរឡើងថា «ចុះកាលណាបានមានដំណឹងល្អឆាប់ៗបង»

សំណួរនេះកើតឡើងបន្ទាប់ពីកញ្ញា ឌី សូនីតា បង្ហោះរូបភាពផ្អែមល្ហែមជាមួយលោក អាឡិច សូរ៉ា ក្នុងបណ្ដាញសង្គមកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះព្រមទាំងបានសរសេេរថា៖

«ឈ្លោះគ្នា ត្រូវគ្នា ខឹងគ្នា អន់ចិត្តនិងគ្នា មិននិយាយរកគ្នា នៅឆ្ងាយពីគ្នា មិនឆាតរកគ្នា ដើលេងចោលគ្នា ព្យាយាមនៅម្នាក់ឯង វាជាទង្វើដែលពួកយើងបានឆ្លងកាត់រួចហើយ ហើយក៏មកត្រូវគ្នាវិញ ពេលដែលអត់គ្នាមិនបាន និយាយទៅថោកដដែល មួយៗធ្វើចរិកអឿចង់អោយគេទ្រណាស់ តែដល់ពេលវា រត់ទៅរកគ្នាខ្លួនឯង អាហ្នឹងគេហៅថាមិនទាន់អស់កម្ម

+មានគូរណាដូចពួកយើងទាំងពីរទេបងប្អូនអាចមេនសិនឈ្មោះបាន

+និយាយហ្សីន អៀនមែនតើ….. មិនដឹងពេលណាដល់វេនពួកយើងទេ!!!!»។

បន្ទាប់ពីអានសំណួរអ្នកគាំទ្រហើយកញ្ញា ឌី សូនីតា បានឆ្លើយតបវិញតាមបណ្ដាញសង្គមថា «មិនដឹងពេលណាទេពៅ»

Leave a Reply

Your email address will not be published. Required fields are marked *