ទៀងមុំ សុធាវី បង្ហាញមុខនៅ BN ចង់ផ្លាស់ប្ដូរពីចម្រៀងបុរាណ មកសាកសម័យម្ដង

ទៀងមុំ សុធាវី បង្ហាញមុខនៅ BN ចង់ផ្លាស់ប្ដូរពីចម្រៀងបុរាណ មកសាកសម័យម្ដង

តារាចម្រៀងសំនៀងក្រអួននិយមច្រៀងបទប្រពៃណី និងមរតកដើម កញ្ញា ទៀងមុំ សុធាវី បានធ្វើទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានបង្ហាញមុខ ក្នុងផលិតកម្ម BN ដ៏គួរឲ្យភ្ញាក់ផ្អើល។ 

កន្លងមក សុធាវី តែងទទួលបានការគាំទ្រខ្លាំង នៅបទចម្រៀងជាច្រើនឲ្យផលិតកម្មនានា គឺបទ ”ទឹកដោះម្តាយថ្លៃ” ដែលចេញកាលពីរដូវបុណ្យភ្ជុំ និងបទ ”ទៅលេងបុណ្យកថិន” ដែលសុទ្ធសឹងជាបទ ដែលអាចទាក់ចិត្តអ្នកស្តាប់ និងបង្កប់អត្ថន័យជ្រាយជ្រៅតាមបែបរសជាតិខ្មែរនោះ។ មិនត្រឹមតែប៉ុននិង នាងក៏ទទួលបានឱកាសញឹកញាប់ ចេញទៅច្រៀងនៅបណ្តាបប្រទេស ជាច្រើនដែលមានប្រជាជនខ្មែររស់នៅផងដែរ។

តារាចម្រៀងរូបនេះបញ្ជាក់ថា នាងពិតជាសប្បាយចិត្ត ដែលបានចូលមកច្រៀងក្នុងផលិតកម្ម BN ដែលមានអ្នកគ្រប់គ្រងទូទៅ និងក្រុមការងារល្អ យល់ទុក្ខធុរៈ ព្យាយាមនឹងការងារ និងប្រកបដោយសមត្ថភាព។ តារាស្រីរូបនេះបញ្ជាក់ទៀតថា ដែរថានាងក៏មានការភ្ញាក់ផ្អើលដែរ ក្រោយពីបទចម្រៀងថ្មីៗរបស់នាង ក្នុងផលិតកម្មថ្មី ទទួលបានការគាំទ្រច្រើន។ នាងថាក្រោយពីបញ្ចេញបទបែបស្រុកស្រែ ឬមរតកដើម នាងនឹងសាកល្បងផ្លាស់ប្តូរបែបបទ នៃការច្រៀងមកជាការច្រៀងបែបសម័យទំនើបវិញម្តង។ នាងថាបទថ្មីបែបយុវវ័យរបស់នាង នឹងចាប់ផ្តើមចេញក្នុងពេលឆាប់ៗខាងមុខនេះហើយ ៕ 

Leave a Reply

Your email address will not be published. Required fields are marked *