Rip សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៅការបាត់បង់នូវព្រឹទ្ធាចារ្យនាដភក្តីនិម្មិត អ៊ំ សាមិត អតីតតួ តេជោមាស ឯកទេសល្ខោនបាសាក់ ពេលនេះលោកបាន ទទួលមរណភាពហើយ….!!

Rip សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៅការបាត់បង់នូវព្រឹទ្ធាចារ្យនាដភក្តីនិម្មិត អ៊ំ សាមិត អតីតតួ តេជោមាស ឯកទេសល្ខោនបាសាក់ ពេលនេះលោកបាន ទទួលមរណភាពហើយ....!!

បើរយោងទៅតាមមណ្តាញសង្គមផេកផ្លូវការរបស់លោក​ ហេង ឡុង ដែលជាប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមគឺបានបង្ហាញឲ្យបានដឹងច្បាស់ថា  «ព្រឹទ្ធាចារ្យនាដភក្តីនិម្មិត អ៊ំ សាមិត អតីតតួ តេជោមាស ឯកទេសល្ខោនបាសាក់ ទទួល មរណភាពហើយ»។

ហើយតារា កប្លែងវ័យ ជ្រេមុខជ្រួញនាយ ក្រឹម តំណាងឱ្យមូលនិធិសិល្បករចាស់ជរាបាននាំយកថវិកា ដែលជាមូលនិធិសិល្បករ ចាស់ជរាចូលជាបច្ច័យបុណ្យសពលោកព្រឹទ្ធាចារ្យ ខណៈប្រធានសមាគមបង្ហាញអារម្មណ៍ក្តីអាល័យបន្តថា «មរតកមនុស្សរស់១រូបក្នុងចំណោម១៧រូបបានលាចាកលោកនេះហើយ ព្រឹទ្ធាចារ្យនាដភក្តីនិម្មិត អ៊ំ សាមិត ល្បីតាំងពីសម័យសង្គមរាស្ត្រនិយម» មកម្លេះ។

ពិតជាមានការសោកស្តាយខ្លាំងណាស់ដែលមានការបាត់បង់នៅសិល្បករពោរពេញទៅដោយទេព្យកោសលដែលត្រូវព្រះមហាក្សត្យកម្ពុជា ត្រាស់បង្គាប់ផ្តល់ គោរមងារថ្នាក់ជាតិថ្វាយដល់ ព្រឹទ្ធាចារ្យជា នាដភក្តីនិម្មិត អ៊ំ សាមិត សូមបងប្អូនទាំងចូលរួមរំលែកនៅទុក្ខដ៏ក្រៀមក្រំមួយនេះ។

Leave a Reply

Your email address will not be published. Required fields are marked *