ពិធីបុណ្យអំទូលជិតឈានចូលមកដល់ហើយ !!តោះបងប្អូនមកដឹងពីចំនួនទូកដែលត្រូវចូលរួុមប្រណាំងទាំងអស់គ្នា…..!!

ពិធីបុណ្យអំទូលជិតឈានចូលមកដល់ហើយ !!តោះបងប្អូនមកដឹងពីចំនួនទូកដែលត្រូវចូលរួុមប្រណាំងទាំងអស់គ្នា.....!!

សូមជម្រាបថា ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែង​ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា។ ការប្រណាំងទូក មានរយៈពេល៣​ថ្ងៃតែម្តង គឺចាប់ពី ថ្ងៃ១៤ និង១៥​កើត ដល់ថ្ងៃ ១​រោច ខែកក្តិក ហើយពេលយប់ក៏មានការបណ្តែត ប្រទីប ផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺនៅពាក់កណ្តាលរាត្រីនៃថ្ងៃ​១៥ ​កើត ខែកក្តិក។​

ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាល​ព្រះបាទជ័យវរ្ម័នទី៧​មកម៉្លេះ។ ក្នុងអំឡុងឆ្នាំ១១៧៧ ពួកចាម បានលើកទ័ពមក ធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤​ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំ យុទ្ធសាស្ត្រកងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើង គ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរុងរឿង ដល់កម្រិតកំពូលថែមទៀត​។

ប្រវត្តិសាស្ត្រត្រង់នេះហើយទើបនាំឱ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់ កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដីឱ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរ​នាសម័យនោះ។

ឆ្នាំនេះ យើងមានទូកចំនួន២៩៥ ចូលរួម។ មានទូកអុំនារី១, អុំបុរសមាន១៦៣ទូក, ទូកចែវនារី១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦។ ឆ្នាំ២០១៨នេះ មានចំនួនច្រើនជាងឆ្នាំមុនៗ​ ហើយជារៀងរាល់ឆ្នាំ យើងតែងតែសង្កេតឃើញថា មានចំនួនកើនឡើងជាលំដាប់ ហើយសម្រាប់ឆ្នាំនេះ មានទូកមកពី១៨រាជធានី-ខេត្តតែប៉ុណ្ណោះ ដែលបានចូលរួមអុំក្នុងព្រឹត្តិការណ៍នេះ។

ពិធីនេះ​បានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំនិងទូក ចែវបុរស-នារី។ ពិធីបុណ្យ​អុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗ​ទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជា ការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត-ក្រុង មួយចំនួនបានយកទូកមក ប្រណាំងនៅទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *