សូមបងប្អូនក្រឡេកមើលទៅអាឌិតកាលរបស់ សាលីក បន្តិចមុននិងមានថ្ងៃនេះដោយសារតែ វីដេអូ មួយឃ្លីបរបស់នារីស្រស់ស្អាតម៉ាឡេសីុម្នាក់នេះហើយបានធ្វើ ឲ្យប្អូន ប្រុស សាលីក និងក្រុមគ្រួសាររបស់ប្អូនមានថ្ងៃនេះ…..! (មានវីដេអូ)

សូមបងប្អូនក្រឡេកមើលទៅអាឌិតកាលរបស់ សាលីក បន្តិចមុននិងមានថ្ងៃនេះដោយសារតែ វីដេអូ មួយឃ្លីបរបស់នារីស្រស់ស្អាតម៉ាឡេសីុម្នាក់នេះហើយបានធ្វើ ឲ្យប្អូន ប្រុស សាលីក និងក្រុមគ្រួសាររបស់ប្អូនមានថ្ងៃនេះ.....! (មានវីដេអូ)

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ គឺជាថ្ងៃដែលបានធ្វើឲ្យប្អូនវប្រុស សាលីក ដែលអាចនិយាយបាន១៥ ភាសាម្នាក់នេះនិងក្រុមគ្រួសាររបស់ប្អូនមិនអាចបំផ្លេចបាននោះគឺស្ត្រីដែលជាជនជាតិ ម៉ាឡេសុី ម្នាក់បានបង្ហោះវីដេអូរបស់សាលីកដែលខ្លួនបានថតនៅពេលសាលីកកំពុងតែលក់វត្ថុអនុស្សវរីយ៍មកឲ្យគាត់។

ហើយវីដេអូមួយនេះមិនត្រឹមតែធ្វើឲ្យផ្ទុះកក្រើកក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងរឿងនេះបានល្បីដល់ក្រៅប្រទេសទៀតផង ជាពិសេសបណ្តាញសារព័ត៌មានធំៗក៏បានចុះផ្សាយផងដែរ ជាក់ស្តែងសារព័ត៌មានដ៏ល្បីនៅប្រទេសសិង្ហបុរី Channel NewsAsia ក៏ទើបបានចុះផ្សាយរឿងរបស់សាលីក នាពេលថ្មីៗនេះទៀតផង។ព្រោះតែស្ត្រីរូបនេះ បានធ្វើឲ្យ សាលីក ចង់ជួបមុខម្តងទៀតជាខ្លាំង ដើម្បីជាការថ្លែងអំណរគុណដោយផ្ទាល់មាត់ រហូតដល់ថ្នាក់ សាលីក ធ្វើការ Live វីដេអូក្នុងខណៈពេលដែលកំពុងតែ Live ម្សិលមិញនេះ ស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្ត្រីរូបនេះបានចូលមក comment បន្ទាប់មកអ្នកទាំងពីរ (សាលីក និងស្ត្រីម៉ាឡេស៊ី) ក៏បានជួបគ្នា។ ស្ត្រីរូបនេះមានឈ្មោះក្នុងហ្វេសប៊ុកផ្លូវការ Venus Gwc។

ហើយគាត់នឹងសន្យាថា នឹងមកជួប សាលីក នៅខែក្រោយនេះហើយ តែមិនទាន់បាន បញ្ជាក់ថ្ងៃពិតប្រាកដនៅឡើយទេ។បន្ទាប់ពីបានដឹងរឿងនេះហើយ បានធ្វើឲ្យមហាជនជាច្រើនរឹតតែពេញចិត្ត សាលីក ជាខ្លាំង សាលីក មិនត្រឹមតែជាក្មេងមានទេពកោសល្យប៉ុណ្ណោះទេ តែចេះដឹងគុណដល់អ្នកដែលបានជួយខ្លួនរហូត។

ដល់មានថ្ងៃនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ ទង្វើរដ៏ល្អមួយនេះកើតចេញពីចិត្តពិតៗរបស់សាលីកផ្ទាល់ ដោយមិនមាននរណាម្នាក់បង្ខិតបង្ខំឲ្យធ្វើឡើយ។ ជាចុងក្រោយមហាជន ក៏ដូចជា ស្ត្រីម៉ាឡេស៊ី Venus Gwc ជូនពរប្អូនសាលីក ឲ្យជោគជ័យក្នុងឆាកជីវិត និងធ្វើជាធនធានមនុស្សដ៏ល្អម្នាក់សម្រាប់ប្រទេសកម្ពុជាផងដែរ។ (មានវីដេអូ)៖

Leave a Reply

Your email address will not be published. Required fields are marked *