ពិតជាល្បីកក្រើកទៀតហើយប្អូនប្រុស !! សាលីក និងជួបផ្ទាល់ជាមួយ រដ្ឋមន្ត្រីមួយរូប នៅពេលឆាប់ៗនេះ….!!

ពិតជាល្បីកក្រើកទៀតហើយប្អូនប្រុស !! សាលីក និងជួបផ្ទាល់ជាមួយ រដ្ឋមន្ត្រីមួយរូប នៅពេលឆាប់ៗនេះ....!!

ប្អូនប្រុស សាលី ដែលល្បីគ្រប់ទិសទីទាំងក្នុងស្រុកនិងក្រៅស្រុក ដោយសារតែប្អូនប្រុសចេះនិយាយរហូតទៅដល់១៥​ ភាសា ប្អូនមានថ្ងៃនេះក៏ដោយសារតែ នារីម៉ាឡេសីុម្នាក់បាន បង្ហោះនៅវីដែអូរបស់ប្អូននៅពេលដែលគាត់បាននិយាយជាមួយសាលីកនៅប្រាសាទតាព្រហ្ម កាលពីពេលមុននោះ។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​កាសែត​ល្បី Channel News Asia ក្មេង​ប្រុស សាលីក បាន​បង្ហើប​ពី​ក្ដី​ស្រមៃ​ដែល​ខ្លួន​ចង់​ធ្វើ​នា​ថ្ងៃ​អនាគត។ ក្មេង​ប្រុស​វ័យ​១៤ឆ្នាំ​រូប​នេះ បាន​ប្រាប់​កាសែត​ខាង​លើ​ថា ខ្លួន​ចង់​ក្លាយ​ជា​មគ្គុទ្ទេសក៍​ទេសចរ​នៅ​ពេល​រៀន​ចប់ ដូច្នេះ​គេ​អាច​ស្គាល់​ប្រាសាទ និង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទៀត។

ថ្ងៃនេះ សាលីតបានទៅធ្វើលិខិតឆ្លងដែន ជាមួយគ្នានេះមានមន្ត្រីអត្ថសញ្ញាណកម្មជាច្រើនស្វាគមន៌ប្អូនប្រុស។ ជាមួយគ្នានេះផងដែរមានរឿងល្អមួយទៀតគឺសាលីតនឹងជួបជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅពេលបន្តិចទៀតនេះ ក៏ប៉ុន្តែយើងមិនទាន់ដឹងពីទីកន្លែងជាក់លាក់នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *