ព្រះសង្ឃមួយអង្គបានដួលសន្លប់ បន្ទាប់ពីព្រះអង្គចាប់ឆ្នោតបាន….!!! (មានវីដេអូ)

ព្រះសង្ឃមួយអង្គបានដួលសន្លប់ បន្ទាប់ពីព្រះអង្គចាប់ឆ្នោតបាន....!!! (មានវីដេអូ)

 ថៃមានទំលាប់មួយគឺថាជារៀងរាល់ឆ្នាំប្រទេសថៃ តែងតែរៀបចំការជ្រើសរើសក្រុមយុវជនឲ្យចូលបម្រើជួរកងទ័ព ហើយនៅក្នុងឆ្នាំនេះការជ្រើសរើសបានប្រព្រឹត្តធ្វើឡើងនៅដើមខែមេសានេះ។

 ការជ្រើសរើសទាំងក្រុមយុវជន ទាំងព្រះសង្ឃឲ្យចូលបម្រើជួរកងទ័ពនេះ ត្រូវធ្វើឡើងតាមរយៈការចាប់ឆ្នោត ដែលកាតពណ៌ក្រហមមានន័យថា ត្រូវចូលបម្រើជួរកងទ័ពជាដាច់ខាត ចំណែកឯកាតពណ៌ខ្មៅមានន័យថា រួចខ្លួនមិនបាច់ចូលបម្រើទេ។

កាលពីថ្ងៃទី០២ ខែ មេសា ដែលជាថ្ងៃទី២ នៃការជ្រើសរើសត្រូវបានប្រព្រឹត្តធ្វើឡើងនៅក្នុងខេត្ត Phitsanulok។ ចំពោះថ្ងៃដំបូងគ្រប់យ៉ាងដំណើរទៅតាមប្រក្រតី ប៉ុន្តែនៅក្នុងថ្ងៃទី ២ វិញ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលបានកើតឡើង ដោយព្រះសង្ឃមួយអង្គស្រាប់តែខ្យល់ចាប់ភ្លាមៗ បន្ទាប់ពីចាប់ចំកាតពណ៌ក្រហម ដែលមានន័យថា ត្រូវចូលបម្រើក្នុងជួរកងទ័ព។

 ទោះជាយ៉ាងណា ព្រះសង្ឃអង្គនេះត្រូវបានគ្រូពេទ្យ ដែលប្រចាំការនៅកន្លែងជ្រើសរើសធ្វើការពិនិត្យសុខភាព និងផ្ដល់ការសង្គ្រោះបឋមដល់ព្រះអង្គភ្លាមៗផងដែរ។ ហើយការជ្រើសរើសនៅតែបន្តដំណើរការយ៉ាងរលូនរហូតដល់ចប់តាមការកំណត់៕

(មានវីដេអូ)

Leave a Reply

Your email address will not be published. Required fields are marked *