ស្អាតហើយចិត្តក៏ល្អទៀត! ស៊ីន យូប៊ីន បានឧបត្ថម្ភថវិការចំនួន​ ៣០០ដុល្លារ សម្រាប់រៀបចំ កាតាប ជូនដល់ប្អូនៗសិស្សានុសិស្ស ចំនួន ១៣០ នាក់ នៅសាលា…

ស្អាតហើយចិត្តក៏ល្អទៀត! ស៊ីន យូប៊ីន បានឧបត្ថម្ភថវិការចំនួន​ ៣០០ដុល្លារ សម្រាប់រៀបចំ កាតាប ជូនដល់ប្អូនៗសិស្សានុសិស្ស ចំនួន ១៣០ នាក់ នៅសាលា...

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង កញ្ញា ស៊ីន យូប៊ីន ដែលទទួលបានការគាំទ្រ ពីសំណាក់មិត្តៗយុវវ័យ តាមរយៈការសម្តែងរឿងភាគ និងស្ពតពាណិជ្ជកម្មជាច្រើន។

យ៉ាងណាមិញ តួឯកស្រីក្នុងរឿង « ខ្នោះបេះដូង » ក្រៅពីមានទេពកោសល្យ ដែលមានសម្រស់ស្រស់ស្អាតហើយនោះ កញ្ញា ថែមទាំងជាតារាស្រីមួយរូបដែលនិយមធ្វើបុណ្យធ្វើទាន តាមរយៈសកម្មភាពមនុស្សធម៏ នានា។ 

ជាក់ស្តែងកាលពីពេលថ្មីនេះ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង ក៏បានបង្ហោះសារអរគុណដល់កញ្ញា ស៊ីន យូប៊ីន ដែលបានបរិច្ចាគថវិការ បានរៀបរាប់ថា “សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ កញ្ញា Shin Yubin ដែលបានចូលរួមឧបត្ថម្ភនូវ ថវិការ ចំនួន 300$ សម្រាប់រៀបចំ កាតាប ចំនួន ១៣០ កាតាប ជូនដល់ប្អូនៗសិស្សានុសិស្ស ចំនួន ១៣០ នាក់ ដែលសិក្សា នៅសាលាបឋមសិក្សា ២៧ សែនជ័យ ស្រុក ឆ្លូង ខេត្ត ក្រចេះ ។

🙏 សូមគោរពជូន កញ្ញា ព្រមទាំង ក្រុមគ្រួសារជួបប្រទះតែនឹងសេក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន និង សុខសុវត្ថិភាពគ្រប់ការធ្វើដំណើរ។

អ្វីដែលធ្វើមហាជនកាន់តែរំភើបជាងនេះទៀតនោះ កាលពីពេលកន្លងមក កញ្ញាក៏បានប្រកាសផ្តល់ថវិកាចំនួន ៣០ ភាគរយ នៃរាល់ការងារថ្មីៗ ដែលកញ្ញាទើបទទួលបាន យកមកចូលរួមចំណែក ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ហើយទឹកប្រាក់នឹងធ្វើការប្រគល់ជូនដល់ខាងមន្ទីរពេទ្យជារៀងរាល់ឆ្នាំ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយ នោះទេ ដែលកញ្ញា ស៊ីន យូប៊ីន បានជួយបែបនេះ ព្រោះនាពេលកន្លងមក ខ្លួនក៏ធ្លាប់ ជួយទៅដល់កន្លែងផ្សេងៗដែរ ដែលជាហេតុធ្វើឲ្យមហាជនកាន់តែស្រលាញ់ នូវអំពើល្អរបស់កញ្ញា ព្រមទាំងអរគុណទឹកចិត្តដ៏ល្អរបស់កញ្ញាថែមទៀតផង៕

ប្រភព៖ធន ម៉េងហ៊ាង

Leave a Reply

Your email address will not be published. Required fields are marked *