Woww ! ប្អូនប្រុស សៀវហេង បានឡើងបញ្ចេញសមត្ថភាពធ្វើបទបង្ហាញអំពីសុភាសិតរបស់អ្នកប្រាជ្ញជុំវិញពិភពលោក នៅលើឆាកប្រគុំតន្រ្តីរបស់…..! (មានវីដេអូ)

Woww ! ប្អូនប្រុស សៀវហេង បានឡើងបញ្ចេញសមត្ថភាពធ្វើបទបង្ហាញអំពីសុភាសិតរបស់អ្នកប្រាជ្ញជុំវិញពិភពលោក នៅលើឆាកប្រគុំតន្រ្តីរបស់.....! (មានវីដេអូ)

នៅយប់ថ្ងៃទី១ នៃពិធីបុណ្យអុំទូក ស៊ាប សៀវហេង ក៏បានឡើងមកសម្តែងនៅលើឆាកប្រគុំតន្រ្តី និងបានបញ្ចេញសមត្ថភាពខាងរាំ និងបង្ហាញនៅសុភាសិតជាច្រើន ធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោជាខ្លាំង។

ប្រិយមិត្តបានស្គាល់ហើយនៅបេក្ខភាពប្រលងវ័យក្មេងឈ្មោះ ស៊ាប សៀវហេង អាយុ១២ឆ្នាំ មកពីរាជធានីភ្នំពេញវិញ ដោយប្អូនប្រុសគឺជាបេក្ខជនដ៏ឆ្នើមប្រចាំកម្មវិធីថ្នាក់ពិភពលោក Cambodia’s Got Talent Season ធ្លាប់ឡើងបញ្ចេញសមត្ថភាពធ្វើបទបង្ហាញអំពីសុភាសិតរបស់អ្នកប្រាជ្ញជុំវិញពិភពលោក។

យ៉ាងណាក្តី សមត្ថភាពរបស់ប្អូនបានធ្វើឲ្យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មិនមើលរំលងឡើយ ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនជាថវិការលើកទឹកចិត្ត ស៊ាប សៀវហេង ចំនួន ១ម៉ឺនដុល្លារអាមេរិក ដែលប្អូនពូកែ និងមានចិត្តស្រលាញ់ផ្នែកអក្សរសាស្រ្តខ្មែរ ហើយនេះក៏ជាថវិការដើម្បីឲ្យប្អូនយកទៅអភិវឌ្ឍន៍សិក្សារៀនសូត្របន្តទៀត ឲ្យបាន​ខ្ពង់ខ្ពស់​ ក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់ជួយសង្គមមួយនេះ។

ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះ:

Leave a Reply

Your email address will not be published. Required fields are marked *